នាយករដ្ឋមន្រ្តីជប៉ុនចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

(VOVWORLD) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នាថ្ងៃទី២៥ ខែតុលា បានអញ្ជើញ ចេញដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនក្នុងរយៈពេល៣ថ្ងៃ។ នេះជា ដំណើរទស្សនកិច្ចដំបូងរបស់ថ្នាក់ដឹកនាំជប៉ុនទៅកាន់ចិនក្នុងអំឡុងពេល៧ឆ្នាំ កន្លងទៅ ដោយក្ដីសង្ឃឹមថា នឹងបើកចេញដំណាក់កាលថ្មីនៅក្នុងទំនាក់ទំនង ទ្វេភាគីពោរពេញទៅដោយភាពតានតឹងតាំងពីមុនមករវាងចិននិងជប៉ុន។
ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មានមុននឹងដំណើរទស្សនកិច្ច នាយករដ្ឋ មន្រ្តីជប៉ុនលោក Abe បានសម្ដែងនូវគោលបំណងចង់ជួបពិភាក្សាយ៉ាងស្មោះ ត្រង់ជាមួយប្រធានរដ្ឋចិនលោក Xi Jinping និងនាយករដ្ឋមន្រ្តីលោក Li Keqiang អំពីបញ្ហាសកលជាច្រើន។ លោក Abe បន្តថា លោកគ្រោងនឹងផ្លាស់ប្ដូរទស្សនៈ ជាមួយថ្នាក់ដឹកនាំចិន អំពីកិច្ចខិតខំប្រឹងប្រែងទ្វេភាគី សំដៅជំរុញប្រព័ន្ធ ពាណិជ្ជកម្មប្រកបដោយសេរីភាពនិងសមភាព ក៏ដូចជានាំសមុទ្រ Hoa Tung ក្លាយទៅជាតំបន់សមុទ្រប្រកបដោយសន្តិភាព សហប្រតិបតិ្តការនិងមិត្តភាព ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ