នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍និងទ្វីបអូសេអានី

(VOVWORLD) - នាថ្ងៃទី១៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានចេញ ដំណើរពីរដ្ឋធានីតូក្យូដើម្បីអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍និង ទ្វីបអូសេអានីនិងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣។

  តាមផែនការ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ លោក Abe នឹងជួប ពិភាក្សាជាមួយថ្នាក់ដឹកនាំពិភពលោកផ្សេងៗអំពីការសាកល្បងនានាក្នុងតំបន់ ក្នុងនោះរួមមានបញ្ហាលុបបំបាត់អាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងសារសំខាន់នៃ សេរីភាពខាងផ្នែកពាណិជ្ជកម្ម ក្នុងបរិបទដែលលទ្ធិគាំពារពាណិជ្ជកម្មនិយម ក្រោមអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

        នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា លោក Abe បានអញ្ជើញចូលរួមកិច្ចប្រជុំមួយ នៅប្រទេសសឹង្ហបុរី ដោយមានការចូលរួមរបស់មន្ត្រីនៃប្រទេសជាសមាជិក អាស៊ានទាំង១០ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ ទំនងសហប្រតិបតិ្តការនិងមិត្តភាពរវាងជប៉ុននិងអាស៊ាន។ បន្ទាប់ពីនោះ លោក Abe នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP)។ នាថ្ងៃទី១៥ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីជប៉ុនក៏នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលរវាងអាស៊ានជាមួយបណ្ដាដៃគូ និងកិច្ចប្រជុំកំពូលអាស៊ី បូព៌ា (EAS) លើកទី១៣ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ