នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ៣ ខែតុលានេះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលឡាវ បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនជាផ្លូវការនៅ វៀតណាម ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាម  លោក Nguyen Xuan Phuc និងលោកជំទាវផងដែរ។

នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សារវាង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith

ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានអញ្ជើញចូលរួមក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ, ចូលរួមបណ្តាជំនួបពិភាក្សា និងពិធីជប់លៀង រៀបចំឡើងដោយ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ផង ដែរ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញចូលជួបសម្តែងការគួរ សម ជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជួបសវនាការជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; ចូលដាក់ផ្កានិងគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព រួមទាំងបំពេញទស្សនកិច្ចការងារតាមមូលដ្ឋានសេដ្ឋកិច្ចនិងវប្បធម៌មួយចំនួននៅទីក្រុង  Da Nang ផងដែរ។

នៅឯបណ្តាជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាព រក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរបានឯកភាព លើកទឹកចិត្តអោយក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ បើកទូលាយកិច្ចសហប្រតិបត្តិការ ក៏ដូចជាជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសនីមួយៗ។

ទន្ទឹមជាមួយគ្នានេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការតភ្ជាប់ផលិតផលទេសចរណ៍ឱ្យបានច្រើនបំផុត ជាពិសេស រវាងបណ្តាខេត្តជាប់ព្រំដែនភាគខាងត្បូងនៃប្រទេសឡាវនិងភាគកណ្តាលប្រទេសវៀតណាមតែម្តង។ ភាគីទាំងពីរបានអះអាងពីសារៈសំខាន់នៃការរក្សាសន្តិភាព ការយកច្បាប់ជាធំ ក៏ដូចជា ធានាសុវត្ថភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២  (UNCLOS ១៩៨២) ផងដែរ។

ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងផ្លាស់ប្តូរនូវឯកសារសហប្រតិបត្តិការចំនួន ៨ ច្បាប់ លើវិស័យសេដ្ឋកិច្ច វិនិយោគ អប់រំ ហិរញ្ញវត្ថុ ធនាគារ ថាមពល និងអាកាសចរណ៍។

មុនពេលចាកចេញពីវៀតណាម នាព្រឹកថ្ងៃទី ៣ ខែតុលានាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ច ស្វែងយល់ពីគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចមួយចំនួននៅតំបន់ផលិតកម្មបន្លែស្អាត Afarm  (នៅឃុំ Hoa Phu ស្រុក Hoa Vang នៃទីក្រុង Da Nang ) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ