នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៖ ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានត្រូវតែបម្រើដល់ភារកិច្ចការពារប្រទេសជាតិ

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្តល់ព័ត៌មានយ៉ាងសកម្ម ដើម្បីកំណត់ទិសដៅមតិសាធារណៈ រុញថយក្រោយព័ត៌មានដែលបង្កអន្តរាយដល់វប្បធម៌ ផ្សព្វផ្សាយព័ត៌មានវិជ្ជមាននិងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីព័ត៌មានមិនពិត។ 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៖ ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានត្រូវតែបម្រើដល់ភារកិច្ចការពារប្រទេសជាតិ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយក្រសួងព័ត៌មាននិងផ្សព្វផ្សាយ 

នាយករដ្ឋមន្រ្តី លោកPham Minh Chinh ទើបបានចុះហត្ថលេខាលើសារាចរណែនាំ ស្តីពីការពង្រឹងប្រព័ន្ធផ្សព្វផ្សាយ និងការកំណត់ទិសដៅសម្រាប់ សកម្ម ភាពរបស់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពសារព័ត៌មាន ដើម្បីបំពេញភារកិច្ចការពារមាតុភូមិ។ តាមនោះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថាប័នសារព័ត៌មាននានា សម្របខ្លួនយ៉ាងសកម្មទៅនឹងប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ធ្វើពិពិធកម្មវិធីសាស្រ្តនិងខ្លឹមសារព័ត៌មានផ្សព្វផ្សាយ ធានានូវការបម្រើប្រកបដោយប្រសិទ្ធភាព ក្នុងកិច្ចការការពារមាតុភូមិនិងលើកកម្ពស់ឋានៈអន្តរជាតិរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្តល់ព័ត៌មានយ៉ាងសកម្ម ដើម្បីកំណត់ទិសដៅ មតិសាធារណៈ រុញថយក្រោយព័ត៌មានដែលបង្កអន្តរាយដល់វប្បធម៌ ផ្សព្វផ្សាយព័ត៌មានវិជ្ជមាននិងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីព័ត៌មានមិនពិត។ លោកនាយករដ្ឋមន្រ្តីបានណែនាំដល់ក្រសួងស្ថាប័នទាំងអស់  សកម្មក្នុងការរកឃើញ ប្រយុទ្ធនិងរាំងស្កាត់ព័ត៌មានអាក្រក់ ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ