នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមសង្កត់ធ្ងន់លើគោលដៅរាំងខ្ទប់ ជាអតិបរមាការរីករាលដាលជំងឺ Covid-19 ទៅសហគមន៍

(VOVWORLD) - នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានស្នើឲ្យគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក ប្រជាជន ជាពិសេសគឺអង្គការនយោបាយ-សង្គម បង្កើនការចលនាដល់ស្ថាប័ននីមួយ អង្គការនីមួយៗ ទីប្រជុំជន គ្រួសារនីមួយៗនិងប្រជាជនម្នាក់ៗ អំពីការផ្លាស់ ប្ដូរយ៉ាងខ្លាំងក្លានូវទំលាប់ប្រចាំថ្ងៃដើម្បីបន្សាំនឹងសំណូមពរក្នុងការងារបង្ការទប់ស្កាត់ជំងឺ។

        ខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមទើបនឹងបានចេញសន្និដ្ឋានរបស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីពីការងារបង្ការ ទប់ស្កាត់ជំងឺ Covid-19។ សន្និដ្ឋាននេះបានលើកច្បាស់ថា ការងារបង្ការទប់ស្កាត់ Covid-19 បាន ឈានចូលដំណាក់កាលថ្មី ដែលទាមទារឲ្យមានការប្ដេជ្ញាចិត្តខ្ពស់ថែមទៀត ការរួមដៃ ការទទួលខុសត្រូវខ្ពស់ថែមទៀតរបស់ប្រព័ន្ធនយោបាយទាំងមូល ជាមួយនឹងដំណោះស្រាយដ៏ខ្លាំងក្លានិងប្ដូរផ្ដាច់ថែមទៀតផងដែរ។

        នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានស្នើឲ្យគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក ប្រជាជន ជាពិសេសគឺអង្គការនយោបាយ-សង្គម បង្កើនការចលនាដល់ស្ថាប័ននីមួយ អង្គការនីមួយៗ ទីប្រជុំជន គ្រួសារនីមួយៗនិងប្រជាជនម្នាក់ៗ អំពីការផ្លាស់ ប្ដូរយ៉ាងខ្លាំងក្លានូវទំលាប់ប្រចាំថ្ងៃដើម្បីបន្សាំនឹងសំណូមពរក្នុងការងារបង្ការទប់ស្កាត់ជំងឺ។

        ស្ថាប័នរដ្ឋបន្តបញ្ឈប់ កាត់បន្ថយកិច្ចប្រជុំមិនចាំបាច់ បង្កើនការប្រជុំ អនឡាញ ជំរុញខ្លាំងការងារឃោសនាស្ដីពីវិធានការបង្ការទប់ស្កាត់ជំងឺតាម រយៈមធ្យោបាយសារព័ត៌មានមហាជន និងបណ្ដាញសង្គម។ គ្រប់ថ្នាក់ ផ្នែក និងតំបន់បន្តជ្រួតជ្រាបនូវគោលដៅរាំងខ្ទប់ ជាអតិបរមាការឆ្លង រីករាលដាលជំងឺទៅសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ