នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិនជួរមុខនៃ ប្រទេសទាំងពីរវៀតណាម-អូស្ត្រាលី

(VOVWORLD) - ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ជា ឆ្នាំជោគជ័យមួយរបស់វៀតណាមដោយទទួលបានការរីកចម្រើនជាច្រើនគួរឲ្យ កត់សម្គាល់។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិនជួរមុខនៃ ប្រទេសទាំងពីរវៀតណាម-អូស្ត្រាលី - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)

ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី១៦ មីនា នៅទីក្រុង Sydney នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុននិងវិនិយោគិនជួរមុខនៃប្រទេសទាំងពីរវៀតណាមនិងអូស្ត្រាលី។

         ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧ជា ឆ្នាំជោគជ័យមួយរបស់វៀតណាមដោយទទួលបានការរីកចម្រើនជាច្រើនគួរឲ្យ កត់សម្គាល់។     

    លោកនាយករដ្ឋមន្រ្តីលើកច្បាស់ថា គោលដៅរបស់វៀតណាមគឺទទួលបាន កំណើនយ៉ាងលឿននិងចីរភាពដោយឈរលើមូលដ្ឋានការពារសិទ្ធិរបស់ប្រជាជននិងវិនិយោគិន។ វៀតណាមឧស្សាព្យាយាមប្រដេញតាមគោលដៅកសាងរដ្ឋា ភិបាលស្ថាបនា ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។   

      ជាប្រទេសមួយដែលធ្វើសមាហរណកម្មយ៉ាងស៊ីជំរៅទៅក្នុងសេដ្ឋកិច្ចសកល វៀតណាមបានចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំង១២ ក្នុងនោះនា ពេលថ្មីៗបំផុតគឺកិច្ចព្រមព្រៀង CPTPP ដែលអូស្ត្រាលីក៏ជាសមាជិកដែរ។ លោក នាយករដ្ឋមន្រ្តីអះអាងថា ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច វៀតណាម ជានិច្ចកាលបង្កលក្ខណៈងាយស្រួលសំរាប់សេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍។

        នាថ្ងៃទី១៦ មីនា ដែរ នៅទីក្រុង Sydney តំណាងក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាមនិងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ Brisbane (BAC) របស់អូស្ត្រាលី បានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការស្ដីពីការបើកជើង ហោះហើរត្រង់រវាងទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម និងទីក្រុង Brisbane។ ជើងហោះហើរនេះគ្រោងនឹងបើកជាផ្លូវការចាប់ពីឆ្នាំ២០១៩។

នាថ្ងៃទី១៦ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Sunrice សម្ព័ន្ធក្រុមហ៊ុនសុខាភិបាល ICON ក្រុមហ៊ុន Webjet សម្ព័ន្ធក្រុមហ៊ុន HunterNet និងសម្ព័ន្ធក្រុមហ៊ុន Veolia ជាសហគ្រាសជួរមុខក្នុងវិស័យផលិតស្រូវអង្ករ សុខាភិបាល ទេសចរណ៍ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់អូស្ត្រាលី។

        លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យសហគ្រាសខាងលើបន្តបើកទូលាយកិច្ចសហប្រតិបតិ្តការ ផ្ទេរប្រគល់បច្ចេកវិទ្យា ឧបករណ៍ ប្រព័ន្ធគ្រប់គ្រង បណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកំពស់លទ្ធភាពសំរាប់ផ្នែកកសិកម្ម សុខាភិបាល ទេសចរណ៍និងទូរគមនាគមន៍របស់វៀតណាម។

        លោក Nguyen Xuan Phuc ក៏បានអះអាងថាវៀតណាមស្វាគមន៍និងបង្កលក្ខណៈងាយស្រួល ដើម្បីសហគ្រាសទាំងនេះស្វែងរកឱកាសអភិវឌ្ឍន៍នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ