នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed របស់អូទ្រីស លោក Ernst Wastler ថ្នាក់ដឹកនាំសហភាពសសគ្រាសអឺរ៉ុប - អាស៊ាន (EABA)និងគណៈដឹកនាំសភាពាណិជ្ជកម្ម ហូឡង់  - វៀតណាម។

    នៅក្នុងជំនួបជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed លោក Nguyen Xuan Phuc បានថ្លែងអំណរគុណជូនចំពោះ Vamed ដែលបានជួយឧបត្ថម្ភប្រព័ន្ធសុខាភិបាលសាធារណៈរបស់វៀតណាម អស់រយៈពេល ២០ ឆ្នាំកន្លងទៅ ជាពិសេសគឺអនុវត្តការរំដោះទុនប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្ដាគម្រោងការណ៍ប្រាក់កម្ចី ODA អាទិភាពរបស់រដ្ឋាភិបាលអូទ្រីសសំដៅធ្វើឲ្យទំនើបភាវូបនីយកម្មប្រព័ន្ធមន្ទីរពេទ្យនៅវៀតណាម លើកំពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាជន ហើយអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាម។

     នៅក្នុងជំនួបជាមួយ សហភាពសសគ្រាសអឺរ៉ុប - អាស៊ាន (EABA) លោក Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស EU មកវិនិយោគនៅវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ ទប់ទល់និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ថាមពលកកើតឡើងវិញជាដើម។ លោកបានស្នើឲ្យ សហភាពសសគ្រាសអឺរ៉ុប - អាស៊ាន ឆ្លៀតយកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - សហភាពអឺរ៉ុបនៅពេលចូលជាធរមានដើម្បីជំរុញសហគ្រាស EU បង្កើនការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ហើយទាក់ទងផ្ទាល់ជាមួយទីផ្សារ អាស៊ី - ប៉ាស៊ីហ្វិកដ៏ធំទូលំទូលាយ។

    នៅក្នុងជំនួបជាមួយគណៈដឹកនាំសភាពាណិជ្ជកម្មហូឡង់ - វៀតណាម លោក Nguyen Xuan Phuc បានអះអាងថាការដែលចុះហត្ថលេខា និងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម EU (EVFTA) នឹងជំរុញយ៉ាងខ្លាំងក្លាចំពោះទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាង វៀតណាម - ហូឡង់ ហើយស្នើឲ្យសភាពាណិជ្ជកម្មហូឡង់ - វៀតណាមរួមទាំងសហគមន៍សហគ្រាស ហូឡង់ជំរុញការចុះហត្ថលេខា និងអនុវត្ត EVFTAឲ្យបានឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ