នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ផ្ញើលិខិតសរសើរក្រុមកីឡាករបាល់ទាត់ U22 និងក្រុមបាល់ទាត់នារីវៀតណាម

(VOVWORLD) - បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមអាយុក្រោម ២២ ឆ្នាំ (U22) បានយកឈ្នះឈានចូលក្នងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់បុរសស៊ីហ្គេម (SeaGames 30)  និងក្រុមបាល់ទាត់នារីប្រកួតដ៏ឆ្នើមដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រនោះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារលិខិតអបអរសាទរនិងកោតសរសើរចំពោះលទ្ធផលនៃក្រុមកីឡាករទាំងពីរនេះ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ផ្ញើលិខិតសរសើរក្រុមកីឡាករបាល់ទាត់ U22 និងក្រុមបាល់ទាត់នារីវៀតណាម - ảnh 1 ក្រុមបាល់ទាត់នារីវៀតណាមនៅ SeaGames 30 (រូបថត៖vov.vn)

លោកនាយករដ្ឋមន្រ្តីវៀតណាម បានកោតសរសើរចំពោះស្មារតីលេងដ៏អស្ចារ្យរបស់ក្រុមកីឡាករ U22 វៀតណាមនៅពេលដែលបង្វែរស្ថានភាពដើម្បីយកឈ្នះលើក្រុម U22 ថៃដើម្បីទទួលសំបុត្រឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងក្រុមមានចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ។ បន្ទាប់ពីការ ប្រកួតដ៏ឆ្នើមរបស់ក្រុមបាល់ទាត់បុរស U22  ក្រុមកីឡាបាល់ទាត់នារីវៀតណាមក៏បានយកឈ្នះលើក្រុមម្ចាស់ផ្ទះហ្វីលីពីនយ៉ាងល្អនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឈានចូលប្រកួតដណ្តើមមេដាយមាសសម្រាប់វិញ្ញាសារបាល់ទាត់  នារី។ លោក Nguyen Xuan Phuc បានជូនពរក្រុមកីឡាករទាំងពីរនេះបន្តរក្សាការផ្តោតយកចិត្តទុកដាក់និងស្មារតីប្តេជ្ញាចិត្តដើម្បីទទួលបានលទ្ធផលល្អបំផុតនៅស៊ីហ្គេមលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ