នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងទិវាសាមគ្គីភាពនៃប្រជាជាតិទាំងមូលនៅទីក្រុងហាណូយ

(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៨៩ នៃទិវាប្រពៃណីរណសិរ្សមាតុភូមិវៀតណាម (១៨ វិច្ឆិកា ១៩៣០- ១៨ វិច្ឆិកា ២០១៩) នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមទិវាមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូលនៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh នៃទីក្រុងហាណូយ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងទិវាសាមគ្គីភាពនៃប្រជាជាតិទាំងមូលនៅទីក្រុងហាណូយ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 

នៅទីនេះលោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់ការអប់រំអំពីប្រពៃណី ទំនៀមទំលាប់ក្នុងគ្រួសាររបស់ប្រទេសជាតិ រក្សាវប្បធម៌ជាតិនិងរដ្ឋធានីដើម្បីសន្តិភាព ជាពិសេស សម្រាប់ខ័ណ្ឌ ដែលមានទីស្នាក់ការនៃស្ថាប័នសំខាន់ៗរបស់បក្សនិងរដ្ឋជាច្រើន។

អញ្ជើញរំលឹកដល់ស្មារតីមហាសាមគ្គីភាព  លោកនាយករដ្ឋមន្រ្តីមានបំណងចង់អោយប្រជាជនជំនះពុះពាររាល់ឧបសគ្គនិងការលំបាក រក្សាសាមគ្គីភាពនិងនាំប្រទេសជាតិបន្តការអភិវឌ្ឍ។ លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា អង្គការនយោបាយនៅសង្កាត់ Dien Bien នឹងបន្តអនុវត្តន៍ការងារជាក់ស្តែង ដើម្បីមានគ្រួសារវប្បធម៌កាន់តែច្រើន ហើយអ្នកទាំងអស់គ្នា បានរស់នៅស្រឡាញ់រាប់អានគ្នាជានិច្ច។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc, អនុប្រធានរដ្ឋសភា លោក Uong Chu Luu និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រួមទាំងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានប្រគល់អំណោយដល់ក្រុមគ្រួសារដែលមានស្ថានភាពលំបាក មនុស្សចាស់ជរាក្នុងតំបន់ កុមាររៀនសូត្រល្អនិងគ្រួសារវប្បធម៌គំរូផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ