នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីបុណ្យតេតជួបជុំដោយសុខដុមនៅខេត្ត Vinh Long

(VOVWORLD) -  នាថ្ងៃទី ១៤ ខែមករា នៅទីក្រុង Vung Liem (នៃស្រុក Vung Liem ខេត្ត Vinh Long) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមកម្មវិធី  “បុណ្យតេតជួបជុំដោយសុខដុម” “បុណ្យតេតសម្រាប់ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ” និទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០។  

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីបុណ្យតេតជួបជុំដោយសុខដុមនៅខេត្ត Vinh Long - ảnh 1លោកនាយករដ្ឋមន្រ្តីបានប្រគល់ផ្ទះចំនួន ១០០ ខ្នង ជូនដល់ប្រជាជនក្រីក្រនៅខេត្ត Vinh Long (រូបថតៈ VGP Quang Hieu) 

“បុណ្យតេតជួបជុំដោយសុខដុម” គឺជាគំនិតផ្តួចផ្តើមរបស់សហភាពពលករវៀតណាមដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីថែរក្សាបុណ្យតេតជូនសមាជិកសហជីពនិងកម្មករ។ ចលនា “បុណ្យតេតសម្រាប់ជនក្រីក្រនិងជនរងគ្រោះដោយជាតិគីមី ពុល ពណ៌លឿងទុំ” ដែលបានរៀបចំឡើងដោយមជ្ឈឹមសមាគមកាកបាទក្រហមវៀត ណាម បានរួមចំណែកនាំមកនូវបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពសុខ ដុមនិងភាពកក់ក្តៅរបស់និទាឃរដូវដែលបានមកដល់ជាមួយគ្រួសារមានស្ថានភាពលំបាក។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយខេត្ត Vinh Long និងសហភាពពលករវៀតណាម ត្រូវត្រៀមប្រភពជំនួយ ដើម្បីថែទាំដល់កម្មករនៅតំបន់ឧស្សាហកម្មនិងរោងចក្រធំៗ។ ជាពិសេស ម្ចាស់អាជីវកម្មត្រូវយកចិត្តតទុកដាក់បន្ថែមទៀត លើជីវភាពខាងសម្ភារៈក៏ដូចជាខាងស្មារតីរបស់និយោជិក ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្រ្តីបានប្រគល់ផ្ទះចំនួន ១០០ ខ្នង ជូនដល់ប្រជាជនក្រីក្រនៅខេត្ត Vinh Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ