នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានប្រកបដោយជោគជ័យ

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ វិលត្រឡប់មកទីក្រុងហាណូយវិញ ដោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ប្រកប ដោយជោគជ័យ។
នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានបញ្ចប់ដំណើរទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានប្រកបដោយជោគជ័យ - ảnh 1នេះជាកិច្ចប្រជុំដោយផ្ទាល់មុខលើកដំបូងរវាងថ្នាក់ដឹកនាំអាស៊ាននៅឆ្នាំ ២០២១ ហើយបន្ទាប់ពីរយៈពេលជិត ១៨ ខែកិច្ចប្រជុំអាស៊ានត្រូវជួបគ្នាតាមប្រព័ន្ធវីដេអូដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ (រូបថតៈ VGP)

នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានលើកនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងថ្នាក់ដឹកនាំអាស៊ានដទៃ បានផ្តោតសំខាន់លើការពិភាក្សាអំពីខ្លឹមសារចំនួន ៣ គឺកិច្ចសហប្រតិបត្តិការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងការបរទេសអាស៊ាន រួមទាំងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។

ទាក់ទិននឹងស្ថានភាពមីយ៉ាន់ម៉ា និងតួនាទីរបស់អាស៊ានវិញ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអះអាងថា ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាខែមេសាឆ្នាំ ២០២១ វៀតណាមបានខិតខំប្រឹងប្រែងក្នុងការបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការស្វែងរកដំណោះស្រាយត្រឹមត្រូវនិងសមស្របសម្រាប់ស្ថានភាពមីយ៉ាន់ម៉ា។ លោកក៏បានស្នើឱ្យបណ្តាប្រទេសសមាជិកអាស៊ានសហការគ្នាយ៉ាងជិតស្និទ្ធនៅឯវេទិការបស់អង្គការសហប្រជាជាតិ ជាមួយប្រទេសវៀតណាម ដើម្បីប្រមូលដៃគូនានាគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយសមស្របសម្រាប់ប្រទេសមីយ៉ាន់ម៉ាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ