នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋឆែក

(VOVWORLD) - ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនាថ្ងៃទី១៧ ខែមេសា។ នាយករដ្ឋ មន្រ្តីនៃប្រទេសទាំងពីរបានអញ្ជើញជួបចរចាអំពីវិធានការជំរុញទំនាក់ទំនងទ្វេ ភាគី ហើយអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ នានារវាងប្រទេសទាំងពីរផងដែរ។

   នាថ្ងៃទី១៦ ខែមេសា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅរូម៉ានីប្រកប ដោយជោគជ័យ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក ជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀត ណាមបានអញ្ជើញទៅកាន់ព្រលានយន្តហោះអន្តរជាតិ Vaclav Havel ទីក្រុង Praha ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋឆែកតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោក Andrej Babis។

        ពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនាថ្ងៃទី១៧ ខែមេសា។ នាយករដ្ឋ មន្រ្តីនៃប្រទេសទាំងពីរបានអញ្ជើញជួបចរចាអំពីវិធានការជំរុញទំនាក់ទំនងទ្វេ ភាគី ហើយអញ្ជើញធ្វើជាសាក្សីនៅពិធីចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ នានារវាងប្រទេសទាំងពីរផងដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញជួបសម្ដែងការគួរសម ប្រធានរដ្ឋសភា ឆែក ប្រធានាធិបតីឆែក ហើយចូលរួមវេទិកាធុរកិច្ចវៀតណាម-ឆែក។

        បន្ទាប់ពីទៅកាន់រដ្ឋធានី Praha នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Marcel Winter ប្រធានកិត្តិយសសមា គមន៍មិត្តភាពឆែក-វៀតណាម។ លោក Nguyen Xuan Phuc មានគោលបំណង ថា សមាគមន៍បន្តមានសកម្មភាពជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពជាច្រើន ថែមទៀតសំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបន្តជួយឧបត្ថម្ភ សហគមន៍ជនវៀតណាមនៅឆែកដើម្បីរួមចំណែកទៅក្នុងការអភិវឌ្ឍនៃសង្គម ប្រទេសសាមីផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋឆែក - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបលោក Jiri Smejc ប្រធានក្រុមហ៊ុន Home Credit  (រូបថត៖ chinhphu.vn)

       នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួល ជួបលោក Jiri Smejc ប្រធានក្រុមហ៊ុន Home Credit ដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ ធំមួយលើពិភពលោក ហើយកំពុងជាវិនិយោគិននៅឯបរទេសធំបំផុតរបស់ឆែក។ នៅជំនួបនេះ លោក Nguyen Xuan Phuc បានស្វាគមន៍ការដែលក្រុមហ៊ុន Home Credit បានបើកទូលាយការបណ្ដាក់ទុនចូលមកវៀតណាម។ បន្ទាប់នោះ លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបគណៈកម្មការសម្ព័ន្ធសមាគមន៍ជន វៀតណាមនៅអឺរ៉ុប។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា បក្សនិងរដ្ឋ ជានិច្ចកាលចាត់ទុកប្រជាជនវៀតណាមនៅឯបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាមទាំងមូលបានឡើយ ព្រមទាំងជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលដើម្បីអោយជនរួមជាតិអាណិក ជនវិលត្រឡប់មកស្រុកកំណើត បណ្ដាក់ទុន ធ្វើអាជីវកម្ម រួមវិភាគទានទៅក្នុងការអភិវឌ្ឍមាតុ ប្រទេសផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ច ជាផ្លូវការនៅសាធារណៈរដ្ឋឆែក - ảnh 2 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំឆែក (រូបថត៖ chinhphu.vn)

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ បានអញ្ជើញទៅសួរសុខទុក្ខនិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គ លិកនៃស្ថានទូតវៀតណាមប្រចាំឆែក។ លោកនាយករដ្ឋមន្រ្តីមានគោលបំណង ថា ស្ថានទូតបន្តពង្រីកតួនាទីក្នុងការឧទ្ទេសនាមអំពីគោលនយោបាយទាក់ទាញ ដើមទុនពីបរទេសរបស់វៀតណាម បង្កើនការផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងសក្ដានុភាពអភិវឌ្ឍរបស់វៀតណាម ព្រមទាំងបំពេញអោយបានល្អនូវការងារ គាំពារប្រជាពលរដ្ឋ ថែទាំនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ ជនរួមជាតិអាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅឆែក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ