នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឆ្លើយសម្ភាសន៍ សារព័ត៌មាន​កូរ៉េខាងត្បូង

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អានុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូងនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន ឆ្លើយសម្ភាសន៍ សារព័ត៌មានកូរ៉េខាងត្បូង។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឆ្លើយសម្ភាសន៍ សារព័ត៌មាន​កូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានលើកច្បាស់ថា ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៩២) ទំនាក់ទំនងវៀតណាម - កូរ៉េខាងត្បូងទទួលបានសមិទ្ធិផលដ៏ធំធេង និងជាក់ស្ដែង លើគ្រប់វិស័យសហប្រតិបត្តិការ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ប្រទេសទាំងពីរបានបង្កើនទំនាក់ទំពី “ ភាពជាដៃគូសតវត្សរ៍ទី ២១” (ឆ្នាំ ២០០២) ទៅជា“ ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ ” (ក្នុងឆ្នាំ ២០០៩) ។ វៀតណាមមានបំណងបន្តពង្រឹង និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងកូរ៉េខាងត្បូងលើគ្រប់វិស័យ អនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវយន្តការសន្ទនានិងកិច្ចសហប្រតិបត្តិការលើវិស័យការទូត សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច្ឋកិច្ច; នាំទំនាក់ទំនងទ្វេភាគីបន្តអភិវឌ្ឍន៍ឡើងកម្ពស់ថ្មីមួយ តាម ស្មារតីនៃសេចក្តីថ្លែងការណ៍រួមនាខែមីនាឆ្នាំ ២០១៨ ។

លោកនាយករដ្ឋមន្រ្តីជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តវៀតណាមនិងកូរ៉េខាងត្បូងនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លាប្រកបដោយប្រសិទ្ធ ភាពនិងទទួលបានសមិទ្ធិ លេចធ្លោនាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងនៅលើពិភព លោក។

អំពីទាក់ទងសន្ទនា អាស៊ាន - កូរ៉េខាងត្បូង នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថាការយោគយល់គ្នានិងការជឿទុកចិត្តគ្នាបានជួយឱ្យភាគីទាំងពីរស្វែងរកសំឡេងរួម លើបញ្ហាជាច្រើន។ ចាប់តាំងពីឆ្នាំ ២០១៤

ភាគីទាំងពីរបានអនុវត្តសេចក្តីថ្លែងការណ៍រួម“ ចក្ខុវិស័យអនាគតនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ៖ កសាងទំនុកចិត្ត បង្កើតសុភមង្គល”។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងកូរ៉េខាងត្បូងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើបញ្ហាតំបន់និងពិភពលោក។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងអាស៊ាននិងកូរ៉េខាងត្បូង ក៏ទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាច្រើនផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគី បានកើនឡើងពី ១០,៣ ពាន់លានដុល្លារអាមេរិក (ឆ្នាំ ១៩៩០) ដល់ ១៦០ ពាន់លានដុល្លារអាមេរិកក្នុងនា ២០១៨។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានលើកឡើងអំពីគោដៅសំខាន់ៗរបស់វៀតណាម នៅពេលទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំ ២០២០។ ក្នុងនាមជាប្រទេសប្រធានអាស៊ាន វៀតណាមបានជ្រើសរើសប្រធានបទអាស៊ានឆ្នាំ២០២០គឺ ការតភ្ជាប់ និងការបន្សាំដោយម្ចាស់ការ។   វៀតណាមមានបំណងទទួលបានការគាំទ្រ និងជួយឧបត្ថម្ភជាវិជ្ជមានរបស់កូរ៉េខាងត្បូង ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០និងជាសមាជិក មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ