នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយ ជនវៀតណាមប្រចាំនៅអាល្លឺម៉ង់

(VOVWORLD) -នាយប់ថ្ងៃទី ៥ កក្ដដា (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីព្រលានយន្តហោះ Frankfurt អញ្ជើញទៅរដ្ឋធានីប៊ែកឡាំង
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយ ជនវៀតណាមប្រចាំនៅអាល្លឺម៉ង់ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយ ជនវៀតណាមប្រចាំនៅអាល្លឺម៉ង់ 

នាយប់ថ្ងៃទី ៥ កក្ដដា (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីព្រលានយន្តហោះ Frankfurt អញ្ជើញទៅរដ្ឋធានីប៊ែកឡាំង បន្តសកម្មភាពតាមកម្មវិធីនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធអាល្លឺម៉ង់។ នៅ រដ្ឋធានីប៊ែកឡាំង លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាម និងនិស្សិតវៀតណាមប្រចាំនៅអាល្លឺម៉ង់។ នៅទីនេះ លោកបានសង្កត់ធ្ងន់ថាសហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់របស់ប្រទេសជាតិបានឡើយ ហើយអះអាងថា បក្ស រដ្ឋយកចិត្តទុកដាក់ គាំពារផលប្រយោជន៍ជូនសហគមន៍ជនវៀតណាមនៅឯបរទេស។ លោក Nguyen Xuan Phuc ស្នើឲ្យសហគមន៍ជនវៀតណាមប្រចាំនៅអាល្លឺម៉ង់ពង្រីកស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅ ហើយបន្តធ្វើជាស្ពាន់តភ្ជាប់មិត្តភាពរវាងប្រទេសទាំងពីរ។

     នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ស្នើឲ្យស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានីប៊ែកឡាំងធ្វើល្អនូវកិច្ចការស្រាវជ្រាវ ហើយលើកសំណើជាក់ស្ដែងសំដៅអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងរៀបចំសកម្មភាពជួបសំណេះសំណាលសហគមន៍ក្នុងពិធីបុណ្យធំៗ ហើយតាមរយៈនោះពង្រីកម្លាំងពលំសាមគ្គីភាព រួមចំណែកកសាងមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ