នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីនូវែលហ្សេឡង់

(VOVWORLD) - នាយករដ្ឋមន្រ្តីលោកស្រី Ardern បានវាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើនដ៏វិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈ ពេល ៤៥ឆ្នាំកន្លងទៅ។ ភាគីទាំងពីរបានឯកភាពបន្តពិចារណាជួយសម្រួល ដល់ការដោះដូរទំនិញរវាងប្រទេសទាំងពីរសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយសមភាគីនូវែលហ្សេឡង់ - ảnh 1 ទិដ្ឋភាពនៅជំនួបរវាងនាយករដ្ឋមន្រ្តីទាំងពីរ (រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥ នៅរាជធានីបាងកក ថៃនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ឆ្នាំ២០២០នឹងជា ឱកាសដើម្បីនាំទំនាក់ទំនងវៀតណាម-នូវែលហ្សេឡង់និងទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ឡើងកំពស់ថ្មី។ នាយករដ្ឋមន្រ្តីលោកស្រី Ardern បានវាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើនដ៏វិជ្ជមាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈ ពេល៤៥ឆ្នាំកន្លងទៅ។ ភាគីទាំងពីរបានឯក ភាពបន្តពិចារណាជួយសម្រួល ដល់ការដោះដូរទំនិញរវាងប្រទេសទាំងពីរសំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។

        ចំពោះបញ្ហាពហុភាគីនិងតំបន់ នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពបង្កើន កិច្ចសហប្រតិបតិ្តការក្នុងក្របខ័ណ្ឌអាស៊ាន វេទិកា APEC វេទិកា ASEM កិច្ចព្រម ព្រៀង CPTPP អនុតំបន់ទន្លេមេគង្គនិងយន្តការផ្សេងៗទៀត។ ក្រៅពីនោះ ភាគី ទាំងពីរបានចែករំលែកទស្សនៈស្ដីពីការធានាសន្តិភាព សន្តិសុខនិងសេរីភាពខាង អាកាសចរណ៍និងនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយភាពខុសប្លែកគ្នា ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ