នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh

(VOVWORLD) -នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅក្នុងជំនួបសន្ទនាជាមួយ អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើមនោសញ្ចេតនាភាតរៈ ស្មោះត្រង់ ស្មោះសររវាង វៀតណាម - ឡាវ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh 

នាល្ងាចថ្ងៃទី ១៨ កក្ដដា នៅក្នុងជំនួបសន្ទនាជាមួយ អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើមនោសញ្ចេតនាភាតរៈ ស្មោះត្រង់ ស្មោះសររវាង វៀតណាម - ឡាវ។ នាពេលខាងមុខ លោកស្នើឲ្យភាគីទាំងពីរបង្កើនការអប់រំជំនាន់ក្រោយៗនៃប្រទេសទាំងពីររក្សាទំនាក់ទំនងវៀតណាម - ឡាវ ហើយជំរុញការជួបប្រាស្រ័យរវាងប្រជាជន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគពាណិជ្ជកម្ម បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី។ ទោះបីជានៅមានការលំបាកជាច្រើនក្ដី តែវៀតណាមនឹងបន្តជួយឧបត្ថម្ភឡាវ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ហើយស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ប្ដូរថ្មីនូវយន្តការ គោលនយោបាយច្បាប់ កំណែទម្រង់រដ្ឋបាល។ ស្ដីពីការជួយឧបត្ថម្ភឡាវក្នុងការសាងសង់ទីស្នាក់ការរដ្ឋសភា នាយករដ្ឋមន្ត្រីវៀតណាមបានឲ្យដឹងថា នេះគឺជាសំណង់សំខាន់ ហើយជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាង វៀតណាម - ឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ