នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា សមាជិកសភាវ័យក្មេងបន្តលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានអោយដឹងថែមទៀតថា រដ្ឋាភិបាលកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់បញ្ហាចាប់ផ្ដើមអាជីវកម្ម ព្រមទាំងស្នើអោយសមាជិកសភា វ័យក្មេងបន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត និងចាប់ផ្ដើមអាជីវ កម្ម ក៏ដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc មានគោលបំណងថា សមាជិកសភាវ័យក្មេងបន្តលះបង់អស់ពីកម្លាំងកាយចិត្តដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាសមាជិកសភាវ័យក្មេង (រូបថត៖ VOV)

នាថ្ងៃទី៦ ខែមិថុនា នៅក្នុងពិធីជួបជុំជាមួយក្រុមសមាជិកសភាវ័យក្មេងនីតិ កាលទី១៤ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា តួនាទីជាសមាជិកសភា គឺជាកាលានុវត្តភាពដើម្បីអោយបណ្ដាសមាជិកសភា វ័យក្មេងបន្តហាត់ពត់លត់ដំនិងរីកចម្រើនថែមទៀត សំដៅរួមចំណែកទៅក្នុងការ កសាងប្រទេសជាតិនាអនាគត។ ដោយហេតុនេះ សមាជិកសភា វ័យក្មេងគ្រប់រូប ត្រូវមានការខិតខំប្រឹងប្រែងនិងការប្ដេជ្ញាចិត្តខ្ពស់ កុំខ្លាចក្នុងការទទួលយកភារកិច្ច ពិបាកដែលបក្សនិងរដ្ឋប្រគល់ជូន។

        លោកនាយករដ្ឋមន្រ្តីបានអោយដឹងថែមទៀតថា រដ្ឋាភិបាលកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំងដល់បញ្ហាចាប់ផ្ដើមអាជីវកម្ម ព្រមទាំងស្នើអោយសមាជិកសភា វ័យក្មេងបន្តយកចិត្តទុកដាក់ដល់ការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត និងចាប់ផ្ដើមអាជីវ កម្ម ក៏ដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីនាំប្រទេសជាតិបោះជំហានទៅមុខ។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ប្រសិនបើសន្មត់ថា កំណើនរបស់វៀតណាមសម្រេចបានចំនួន៧%ក្នុង មួយឆ្នាំ គឺត្រូវចំណាយ ១៩ឆ្នាំទៀតទើបស្មើរនឹង GDP ជាមធ្យមក្នុងមនុស្សម្នាក់ របស់ប្រទេសថៃ ហើយ៤៧ឆ្នាំទៀតទើបស្មើរនឹងកូរ៉េខាងត្បូង និង៥១ឆ្នាំទៀត ទើបស្មើរនឹងជប៉ុននាបច្ចុប្បន្ន។ ហេតុនេះហើយ បក្សទាំងមូល ប្រជាជនទាំងមូល ត្រូវខិតខំប្រឹងប្រែងថែមទៀត ដែលក្នុងនោះ ជំនាន់យុវជនត្រូវដើរតួនាទីដ៏សំខាន់ ក្នុងការនាំប្រទេសជាតិរីកចម្រើនទៅមុខ”។

        ក្រុមសមាជិកសភាវ័យក្មេងមានសមាជិកចំនួន១៣១នាក់។ នេះជាបណ្ដា សមាជិកសភាដែលមានអាយុតិចជាង៤៥ឆ្នាំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ