នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង ហាយហ្វុង

(VOVWORLD) - ចែករំលែកជាមួយអ្នកបោះឆ្នោតអំពីស្ថានភាពក្នុងស្រុក លោកនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា នៅពេលអញ្ជើញចូលរួមព្រឹត្តិការណ៍ពហុភាគី នានាពេលចុងក្រោយនេះ រូបលោកផ្ទាល់មានមោទនភាពយ៉ាងខ្លាំងដោយបាន ចែករំលែកពីជោគជ័យរបស់វៀតណាមក្នុងការអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំងពីរនោះគឺ៖ គ្រប់គ្រងជម្ងឺរាតត្បាត Covid-19 យ៉ាងល្អផង ហើយជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចផង។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង ហាយហ្វុង - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅស្រុក An Lao។ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២១ វិច្ឆិកា នៅស្រុក An Lao ទីក្រុង ហាយហ្វុង នាយករដ្ឋ មន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូសមាជិកសភា ទីក្រុង ហាយហ្វុង បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត នៅទីក្រុង ដើម្បីជម្រាបជូនពីលទ្ធផលនៃសម័យប្រជុំលើកទី១០ រដ្ឋសភា នីតិកាល ទី១៤។

ចែករំលែកជាមួយអ្នកបោះឆ្នោតអំពីស្ថានភាពក្នុងស្រុក លោកនាយក រដ្ឋមន្រ្តីមានប្រសាសន៍ថា នៅពេលអញ្ជើញចូលរួមព្រឹត្តិការណ៍ពហុភាគី នានាពេលចុងក្រោយនេះ រូបលោកផ្ទាល់មានមោទនភាពយ៉ាងខ្លាំងដោយបាន ចែករំលែកពីជោគជ័យរបស់វៀតណាមក្នុងការអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំងពីរនោះគឺ៖ គ្រប់គ្រងជម្ងឺរាតត្បាត Covid-19 យ៉ាងល្អផង ហើយជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចផង។ ជោគជ័យនោះគឺអាស្រ័យដោយមានការដឹកនាំដ៏ ត្រឹមត្រូវរបស់បក្សនិងសាមគ្គីភាព ការស្រុះចិត្តគំនិតរបស់ប្រជាជនគ្រប់ ស្រទាប់។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបន្ថែមទៀតថា៖    

“ការងារសំខាន់ដែលយើងសម្រេចបាននោះគឺការគ្រប់គ្រងជម្ងឺរាត ត្បាត Covid-19។ យើងបានប្រយុទ្ធប្រឆាំងនឹងជម្ងឺដូចនឹងប្រយុទ្ធប្រឆាំងនឹង ខ្មាំងសត្រូវដែរ។ នាថ្ងៃទី២០ វិច្ឆិកា នៅពេលអញ្ជើញថ្លែងនៅកិច្ចប្រជុំកំពូល APEC ខ្ញុំមានមោទនភាពខ្លាំងណាស់ ដោយសារវៀតណាមអាចគ្រប់គ្រង ជម្ងឺរាតត្បាតយ៉ាងល្អប្រពៃផង ហើយនៅតែទទួលបានកំណើនសេដ្ឋកិច្ច ផង។ នេះជាការខិតខំប្រឹងប្រែងដ៏ធំធេង។ គិតរហូតដល់ដំណាច់ខែវិច្ឆិកា យើងទទួលបានអតិរេកពាណិជ្ជកម្មជិត២០ ពាន់លានដុល្លាអាមេរិក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ