នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅកាន់ទីក្រុងបាំងកកចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤

(VOVWORLD) - ទទួលលោកនាយករដ្ឋមន្រ្តី លោកជំទាវនិងគណៈ ប្រតិភូវៀតណាមនៅព្រលានយន្តហោះ ចំពោះភាគីថៃមានលោក Pichet Duronkaveroj រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថលសង្គមនិងលោកជំទាវ ក៏ដូចជា ថ្នាក់ដឹកនាំផ្សេងៗនៃក្រសួងការបរទេសថៃ។ 
នាថ្ងៃត្រង់ថ្ងៃទី២២ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន អញ្ជើញទៅកាន់រដ្ឋធានីបាំងកក ប្រទេសថៃ ចាប់ផ្ដើមដំណើរចូលរួមកិច្ចប្រជុំជាន់ ខ្ពស់អាស៊ានលើកទី៣៤។ ទទួលលោកនាយករដ្ឋមន្រ្តី លោកជំទាវនិងគណៈ ប្រតិភូវៀតណាមនៅព្រលានយន្តហោះ ចំពោះភាគីថៃមានលោក Pichet Duronkaveroj រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថលសង្គមនិងលោកជំទាវ ក៏ដូចជា ថ្នាក់ដឹកនាំផ្សេងៗនៃក្រសួងការបរទេសថៃ។ នារសៀលថ្ងៃដដែល នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមសម័យប្រជុំពេញ អង្គនៃកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤ ជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តី ថៃលោក Prayuth Chan-o-cha ក៏ដូចជាថ្នាក់ដឹកនាំនៃប្រទេសផ្សេងមួយចំនួន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ