នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការសាងសង់ផ្លូវហាយវេ Trung Luong – My Thuan

(VOVWORLD) - នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ស្នើអោយវិនិយោគិននិងអង្គភាពសាងសង់គម្រោងនេះ ខិតខំប្រឹងប្រែង ថែមទៀត ដើម្បីធានាគោលដៅដាក់អោយដំណើរការនាចុងឆ្នាំ២០២០ ហើយបើកសម្ពោធ នាឆ្នាំ២០២១។ 
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យការសាងសង់ផ្លូវហាយវេ Trung Luong – My Thuan - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc សាកសួរសុខទុក្ខបណ្ដាកម្មករដែលកំពុងធ្វើការនៅក្នុងគម្រោងនេះ (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅខេត្ត Tien Giang នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់គម្រោងផ្លូវហាយវេ Trung Luong – My Thuan។ នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន ស្នើអោយវិនិយោគិននិងអង្គភាពសាងសង់គម្រោងនេះ ខិតខំប្រឹងប្រែងថែមទៀត ដើម្បីធានាគោលដៅដាក់អោយដំណើរការនាចុងឆ្នាំ២០២០ ហើយបើកសម្ពោធ នាឆ្នាំ២០២១។ ម្យ៉ាងវិញទៀត ការធានាល្បឿនសាងសង់ត្រូវដើរទន្ទឹមនឹងការ ធានាគុណភាពសំណង់ផងដែរ។

        នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ទៅត្រួតពិនិត្យស្ថានភាពបាក់ស្រុតដីនៅទំនប់សមុទ្រមួយចំនួនកំណាត់នៅ ខេត្ត Tien Giang ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ