នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួជួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ( EU)

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការ ងារនៅបណ្តាប្រទេសអឺរ៉ុប នាថ្ងៃទី ១៧ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក Bernd Lange ប្រធានគណៈកម្មការពាណិជ្ជ កម្មអន្តរជាតិនៃសភាអឺរ៉ុប (EP) ដែលជាស្ថាប័នដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញកិច្ចព្រមព្រៀង EVFTA ផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួជួបជាមួយមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប ( EU) - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Bernd Lange ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (EP)

ថ្លែងទៅកាន់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc លោក Bernd Lange បានសម្តែងក្តីសប្បាយរីករាយចំពោះកាដែល EVFTA បានគណៈកម្មការអឺរ៉ុប ឯកភាព ដាក់ជូនក្រុមប្រឹក្សាអឺរ៉ុបពិនិត្យនិងចុះហត្ថលេខា។ នេះជាជំហានសំខាន់ដើម្បីសភាអឺរ៉ុបផ្តល់សច្ចានុម័តភាព សំដៅបង្កើតទំនាក់ទំនងជិតស្និទ្ធរវាងសហភាពអឺរ៉ុបជាមួយអាស៊ីអាគ្នេយ៍និងអាស៊ី - ប៉ាស៊ីហ្វិក។ ប្រធានគណៈកម្មការពាណិជ្ជកម្មអន្ដរជាតិរបស់ EP បានអះអាងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - សហ ភាពអឺរ៉ុបលើគ្រប់វិស័យ។

នាថ្ងៃដ៏ដែលនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានសភាអឺរ៉ុបលោក Antonio Tajani។ ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីបានអះ អាងថាវៀតណាមជានិច្ចកាលចាត់ទុកកិច្ចសហប្រតិបត្តិការរវាងសភាជាតិនិង EP ជាសសរស្តម្ភដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងវៀតណាមនិងសហភាពអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ