នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតឈីលីនិងកាណាដា

(VOVWORLD) - នាថ្ងៃទី២៩ ខែមករា នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋឈីលីលោក Jaime Chomali Garib ក្នុងឱកាសមក បំពេញបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចាត់ទុកថា វៀតណាមនិងឈីលីចាំបាច់ជំរុញកិច្ចសហ ប្រតិបតិ្តការវិនិយោគពាណិជ្ជ កម្មបន្ថែមទៀត ដើម្បីអោយសក្ដិសមទៅនឹងសក្ដានុ ភាពនៃប្រទេសនីមួយៗ ព្រមទាំងស្នើអោយក្រសួង ស្ថាប័ននិងសហគ្រាសវៀត ណាមនិងឈីលីបង្កើនការស្វែងយល់អំពីទីផ្សារបស់គ្នាទៅវិញទៅមកផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតឈីលីនិងកាណាដា - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឈីលីលោក Jamie Chomali Garib (រូបថត៖ VGP)

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតលោក Jamie Chomali Garib បានអោយដឹងថា ក្នុងឆ្នាំ២០១៩ ឈីលីនឹងរៀបចំសន្និសីទអន្តរជាតិស្ដីពីបម្រែបម្រួលអាកាសធាតុ ហើយសង្ឃឹមថា វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងសន្និសីទនេះ។ លោកឯកអគ្គរដ្ឋទូតក៏បានសម្ដែងគោលបំណងចង់អោយវៀតណាមគាំទ្រឈីលីក្លាយទៅជាដៃគូរបស់អាស៊ាន ផងដែរ។

        នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញ ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់កាណាដាប្រចាំវៀតណាមលោកស្រី Deborah Anne Paul។ លោកនាយករដ្ឋមន្រ្តីមានគោល បំណងថា ក្នុងឋានៈជាឯកអគ្គរដ្ឋទូត លោកស្រី Deborah Anne Paul នឹងខិតខំ ប្រឹងប្រែងដើម្បីជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងស្នើអោយកាណាដារៀបចំគណៈប្រតិភូអាជីវករកាណាដាមកស្វែងយល់ អំពីទីផ្សារវៀតណាមជាច្រើនថែមទៀត ផងដែរ។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតឈីលីនិងកាណាដា - ảnh 2 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតវិកាណាដាប្រចាំវៀតណាមលោកស្រី Deborah Anne Paul 

        ឯកអគ្គរដ្ឋទូតលោកស្រី Deborah Anne Paul បានអោយដឹងថា កាណាដា ត្រៀមខ្លួនជាស្រេចគាំទ្រវៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ ហើយ សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៩ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី៤៥ទិវាបង្កើត ទំនាក់ទំនងការទូត ហេតុដូច្នេះបានជា នេះជាពេលវេលាងាយស្រួលដើម្បីអោយ វៀតណាមនិងកាណាដាដំណើរការសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ជាច្រើន សំដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ