នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនហ្វីលីពីនធំនៅវៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្វាគមន៍កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងចង់ ស្ដាប់ការលំបាក ការជំពាក់ជំពិនដែលសម្ព័ន្ធក្រុមហ៊ុននេះជួបប្រទះនាពេលធ្វើ សកម្មភាពនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយវិនិយោគិនហ្វីលីពីនធំនៅវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (ខាងស្ដាំ) និងលោក Lance Y. Gokongwei អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings (រូបថត៖ chinhphu.vn)

  នាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Lance Y. Gokongwei អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន JG Summit Holdings របស់ហ្វីលីពីន ដែលជាសហគ្រាសមួយក្នុងចំណោមសហគ្រាសហ្វីលីពីនបណ្ដាក់ទុនច្រើនបំផុតចូលមកវៀតណាម។

        លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្វាគមន៍កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរ ព្រមទាំងមានគោលបំណងចង់ ស្ដាប់ការលំបាក ការជំពាក់ជំពិនដែលសម្ព័ន្ធក្រុមហ៊ុននេះជួបប្រទះនាពេលធ្វើ សកម្មភាពនៅវៀតណាម។ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា វៀតណាមកំពុង ឆ្ពោះទៅរកគោលដៅមិនប្រើប្រាស់គ្រឿងប៉្លាស្ទិកដែលប្រើតែម្ដងគត់ ហេតុនេះ ហើយ វៀតណាមមានគោលបំណងថា សម្ព័ន្ធក្រុមហ៊ុន JG Summit នឹងចូលរួម កិច្ចខិតខំប្រឹងប្រែងនេះដោយកាត់បន្ថយការប្រើប្រាស់សំបកវេចខ្ចប់ប៉្លាស្ទិក។

        ចំណែកឯខ្លួនវិញ លោក Lance Y. Gokongwei បានអោយដឹងថា JG Summit ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជួរមុខទ្វីបអាស៊ី៣០០អង្គភាព ដែលបានបោះឆ្នោតជ្រើសរើសដោយទស្សនាវដ្ដី Nikkei Asia Review។ JG Summit ចាប់ផ្ដើមធ្វើសកម្មភាពនៅវៀតណាមចាប់ពីឆ្នាំ២០០៣មកក្នុងវិស័យ ចំណីអាហារនិងភេសជ្ជៈ។ នាបច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងជំរុញការនាំចេញនិង ការផ្សព្វផ្សាយផលិតផល “Made in Vietnam” របស់ខ្លួនទៅកាន់ប្រទេសចំនួន១០ លើពិភពលោក។ លោក Lance Y. Gokongwei បានសម្ដែងនូវគោលបំណងចង់ វិនិយោគអភិវឌ្ឍន៍វិស័យតែនៅវៀតណាម ព្រមទាំងចូលរួមសម្ព័ន្ធភាពសហគ្រាស ប្រឆាំងនឹងសំរាមប៉្លាស្ទិក ក៏ដូចជាចូលរួមកម្មវិធីឧស្សាហកម្ម៤.០នានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ