នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារកណ្ដាលថៃ

(VOVWORLD) - នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹង បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់ធនាគារកណ្ដាលថៃ (BOT) ដើម្បីសហ ប្រតិបតិ្តការជាមួយវៀតណាមប្រកបដោយជោគជ័យ ជាពិសេសគឺគាំទ្រចំពោះ ការពង្រីកកិច្ចសហប្រតិបតិ្តការរវាងធនាគារមជ្ឈឹមវៀតណាមជាមួយ BOT ក្នុង វិស័យទូទាត់អនឡាញផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទេសាភិបាលធនាគារកណ្ដាលថៃ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបជាមួយទេសាភិបាលធនាគារកណ្ដាល ថៃលោក Veerathai Santiprabhob (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី៥ ខែសីហា នៅក្នុងជំនួបជាមួយទេសាភិបាលធនាគារកណ្ដាល ថៃលោក Veerathai Santiprabhob នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសម្ដែងនូវក្ដីសោមនស្សរីករាយដោយ ឃើញថា ធនាគារនៃប្រទេសទាំងពីរបានជំរុញកិច្ចសហប្រតិបតិ្តការ ក៏ដូចជាចុះ ហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងសំខាន់ជាច្រើន។ នេះជាការបោះជំហានដ៏ សំខាន់មួយដើម្បីបង្កើតឡើងបុព្វបទសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីរួមវៀតណាម- ថៃនាពេលខាងមុខ។ លោកនាយករដ្ឋមន្រ្តីវៀតណាមជឿជាក់ថា កិច្ចសហប្រតិ បតិ្តការរវាងធនាគារមជ្ឈឹមវៀតណាមជាមួយធនាគារកណ្ដាលថៃ ក៏ដូចជារវាង ប្រព័ន្ធធនាគារនៃប្រទេសទាំងពីរ នឹងកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយ រួមចំណែកកសាងនិងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរអោយបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀត ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹង បង្កគ្រប់លក្ខណៈងាយស្រួលសម្រាប់ធនាគារកណ្ដាលថៃ (BOT) ដើម្បីសហ ប្រតិបតិ្តការជាមួយវៀតណាមប្រកបដោយជោគជ័យ ជាពិសេសគឺគាំទ្រចំពោះ ការពង្រីកកិច្ចសហប្រតិបតិ្តការរវាងធនាគារមជ្ឈឹមវៀតណាមជាមួយ BOT ក្នុង វិស័យទូទាត់អនឡាញផងដែរ។

        ជាការឆ្លើយតប ទេសាភិបាលធនាគារកណ្ដាលថៃលោក Veerathai Santiprabhob បានចាត់ទុកថា ភាគីទាំងពីរចាំបាច់ត្រូវពង្រីកកិច្ចសហប្រតិបតិ្តការ ក្នុងវិស័យហិរញ្ញវត្ថុ ធនាគារដើម្បីជួយ សម្រួលដល់កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជាពិសេសគឺកាត់បន្ថយការចំណាយនិងជួយសម្រួល ដល់ការទូទាត់សម្រាប់វិនិយោគិននិងធុរជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ