នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំទូទាំងប្រទេសតាមវីដេអូស្ដីពីផែនការអនុវត្ត EVFTA

(VOVWORLD) - នាព្រឹកថ្ងៃទី៦ សីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ ទូទាំងប្រទេសតាមប្រព័ន្ធវីដេអូស្ដីពីផែនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA)។

អញ្ជើញចូលរួមកិច្ចប្រជុំនេះដែរ មាន វត្តមានថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់បក្ស រដ្ឋសភា ក្រសួង ស្ថាប័ន ខេត្ត ក្រុង ឯកអគ្គរដ្ឋទូត ប្រធានក្រុមតំណាងនៃប្រទេស EU នានា សមាគមន៍ និងសហគ្រាសធំៗរបស់វៀតណាមនិង EU ទៀតផង។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំទូទាំងប្រទេសតាមវីដេអូស្ដីពីផែនការអនុវត្ត EVFTA - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ។ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា កិច្ចព្រមព្រៀង EVFTA ត្រូវបានរំពឹងទុកថា នឹងរួមចំណែក បង្កើនកំណើនសេដ្ឋកិច្ចរបស់វៀតណាមឡើង៣,២៥% ក្នុងដំណាក់កាល៥ឆ្នាំដំបូង ៥%ក្នុងដំណាក់កាល៥ឆ្នាំបន្ទាប់ និង៧%ក្នុងដំណាក់កាល៥ឆ្នាំ ក្រោយទៀត។

ដោយការសន្យាបើកចំហរទីផ្សារយ៉ាងខ្លាំងក្លា ហើយលុបចោលជិត១០០% នៃប្រភេទពន្ធនាំចូលទាំងអស់របស់ EU កិច្ចព្រមព្រៀង EVFTA គ្រោងនឹង នាំមកនូវឱកាសសម្រាប់សហគ្រាសវៀតណាមដើម្បីបង្កើនទំហំនាំចេញទៅកាន់ EU ឲ្យមាន៤២%បន្ថែមទៀតនាឆ្នាំ២០២៥និងជិត៤៥%នាឆ្នាំ ២០៣០ ក៏ដូចជាបង្កើនការវិនិយោគទុន FDI ចូលមកវៀតណាមផងដែរ។ លើសពីនេះទៅទៀត EVFTA អាចជួយឲ្យប្រជាជនវៀតណាមក្នុងចន្លោះពី ៨សែនដល់១លាននាក់រួចផុតពីភាពក្រីក្រនាឆ្នាំ ២០៣០។ ប៉ុន្តែ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចាត់ទុកថា ដើម្បីសម្រេចបាននូវលទ្ធ ផលនេះ មជ្ឈដ្ឋានសហគ្រាសវៀតណាមត្រូវតែខិតខំប្រឹងប្រែងដោយឥតឈប់ឈរ។

“EU ជាទីផ្សារដោយមានបទដ្ឋានដ៏ខ្ពស់និងតឹងរឹងចំពោះគុណភាព ទំនិញ សេវាកម្ម ហេតុដូច្នេះនឹងមិនមានឱកាសសម្រាប់សហគ្រាសដែល ខ្វះការព្យាយាម ខ្វះការច្នៃប្រឌិត និងទំនិញមានគុណភាពខ្សោយផងដែរ។ កិច្ចព្រមព្រៀង EVFTA នាំមកនូវឱកាសដើម្បីជួយឲ្យវៀតណាមផ្លាស់ប្ដូរថ្មី គំរូកំណើន ជំរុញឲ្យសហគ្រាសវៀតណាមកែលម្អខ្លួនឯង ទទួលយកគោល ការណ៍ដ៏ពិបាកជាងដើម្បីអាចជ្រៀតចូលយ៉ាងស៊ីជម្រៅទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ចែកចាយរបស់ EU និងសកលលោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ