នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅប្រទេសសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំនៃប្រទេសអាស៊ានដទៃនិង សហរដ្ឋអាមេរិកបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកលើកទី៦។
នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក - ảnh 1(រូបថត៖ TTXVN) 


អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់អាមេរិកនៅក្នុងតំបន់ ព្រម ទាំងមានគោលបំណងថា អាស៊ាននិងអាមេរិកនឹងបន្តជំរុញកិច្ចសន្ទនា ការ កសាងទំនុកទុកចិត្ត ការបង្កើតនិងចែករំលែកស្តង់ដារប្រតិបត្តិរួម សំដៅជំរុញ សណ្ដាប់ធ្នាប់តំបន់អោយកាន់តែបើកចំហរ ប្រកបដោយតម្លាភាពនិងយកច្បាប់ ជាចម្បង។ លោកបានអះអាងថា ភាគីទាំងពីរគប្បីជំរុញខ្លាំងនូវទំនាក់ទំនង ពាណិជ្ជកម្មដោយឈរលើមូលដ្ឋាននៃសមភាពនិងផលប្រយោជន៍ដូចគ្នាទៅវិញទៅមក។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានបញ្ជាក់ជាថ្មីម្ដងទៀត នូវគោលជំហររបស់អាស៊ានស្ដីពីសមុទ្រខាងកើត ព្រមទាំងស្នើអោយអាមេរិកបន្ត គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការជំរុញកិច្ចសន្ទនា ការបង្កើន ទំនុកទុកចិត្ត មិនធ្វើយោធូបនីយកម្ម មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អំពើ ហឹង្សា ធ្វើអោយស្ថានភាពស្មុគស្មាញថែមទៀត ក៏ដូចជាដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិនិងអនុសញ្ញា UNCLOS ឆ្នាំ១៩៨២ អនុវត្តន៍ DOC អោយបានពេញលេញនិងកសាង COC ប្រកបដោយប្រសិទ្ធ ភាពនិងជាក់ស្ដែង ផងដែរ។

        ចំណែកឯអនុប្រធានាធិបតីអាមេរិកលោក Mike Pence បានសង្កត់ធ្ងន់ថា អាមេរិកគាំទ្រចំពោះតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ហើយបន្តចូលរួមយ៉ាង សកម្មក្នុងយន្តការនានាក្រោមអធិបតីភាពរបស់អាមេរិក សំដៅរួមចំណែកចំពោះ សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ លោក Mike Pence បានប្រកាស កញ្ចប់ឧបត្ថម្ភចំនួន៦០ពាន់លានដុល្លាអាមេរិក ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ហើយទុកចំហរនូវលទ្ធភាពកសាង FTA ទ្វេភាគីជាមួយប្រទេស អាស៊ាននានា។

        បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសបានអនុម័តលើសេចក្ដីថ្លែង ការណ៍អាស៊ាន-អាមេរិកស្ដីពីកិច្ចសហប្រតិបតិ្តការលើវិស័យសន្តិសុខលើ បណ្ដាញអ៊ីនធឺណែត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ