នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញឆ្លើយសម្ភាសន៍ជាមួយកាសែតថៃ “The Nation”

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៤នៅទីក្រុងបាំងកក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានឆ្លើយបទ សម្ភាន៍ជាមួយកាសែត “The Nation” របស់ថៃ។

លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមគាំទ្រហើយនឹងចូល រួមអនុវត្តន៍គំនិតផ្ដួចផ្ដើមនានារបស់ប្រទេសថៃក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០១៩។ លោកបានបន្តថា នាពេលកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមនឹងទទួលហើយពង្រីកលទ្ធផលនានាដែលអាស៊ានសម្រេចបានក្នុង ប៉ុន្មានឆ្នាំកន្លងទៅ ព្រមទាំងបន្តរួមចំណែកអនុវត្តន៍ប្រកបដោយជោគជ័យនូវ ទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដើម្បីអាស៊ានមួយប្រកបដោយ សាមគ្គីភាព រឹងមាំ តភ្ជាប់គ្នាយ៉ាងស្អិតរមួត ហើយមានតួនាទីនិងឋានៈនៅក្នុង តំបន់និងលើពិភពលោក។  

       ចែករំលែកទស្សនៈរបស់វៀតណាមចំពោះបញ្ហាសន្តិសុខក្នុងតំបន់ នាយក រដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា បញ្ហាសន្តិសុខទាំងនេះ ចាំបាច់ត្រូវបានដោះស្រាយអោយបានសមហេតុសមផល ដោយសន្តិវិធីដែលពឹង ផ្អែកលើច្បាប់អន្តរជាតិ។ ចំពោះបញ្ហាសមុទ្រខាងកើត អាស៊ានត្រូវការប្រកាន់ យ៉ាងខ្ជាប់នូវគោលជំហរស្ដីពីតំបន់សមុទ្រនេះ ដែលក្នុងនោះភាគីនានាត្រូវមាន ភាពអត់ធ្មត់ មិន ធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញថែមទៀត មិនធ្វើយោធូប នីយកម្ម ដោះស្រាយជម្លោះប្រកបដោយសន្តិភាព ហើយខិតខំប្រឹងប្រែងកសាង ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ។

        ចំពោះទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងថៃ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចាត់ទុកថា នាពេលខាងមុខ ភាគីទាំងពីរត្រូវការរក្សា សន្ទុះអភិវឌ្ឍទំនាក់ទំនងទ្វេភាគីដោយឈរលើទិសដៅស្នូលចំនួន៤ដែលរួមមាន៖ បង្កើនកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្ម វិនិយោគ ឆ្ពោះទៅរកគោលដៅនាំទំហំ ពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ២០ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០ ពង្រីក លក្ខណៈស្រដៀងគ្នាខាងវប្បធម៌ សាសនា ភូមិសាស្ត្រ-សេដ្ឋកិច្ច បង្កើនការ តភ្ជាប់គ្នានៅអនុតំបន់មេគង្គ។ ទន្ទឹមនឹងនោះ នាំកិច្ចសហប្រតិបតិ្តការវប្បធម៌ កីឡា ទេសចរណ៍និងការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន ក្លាយទៅ ជាសសរទ្រូងនៃកិច្ចសហប្រតិបតិ្តការទ្វេភាគី ព្រមទាំងបន្តគាំទ្រគ្នាទៅវិញទៅមក នៅវេទិកាពហុភាគីនានា ជាពិសេសគឺអាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ