នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំទូទាំងប្រទេសរបស់រដ្ឋាភិបាលជាមួយបណ្ដាខេត្តក្រុង

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ឆ្នាំ២០១៩ជាឆ្នាំគួរអោយចងចាំ ដោយសារនេះជាឆ្នាំទីពីរជាបន្តបន្ទាប់ដែលវៀតណាមសម្រេចបានសមិទ្ធ ផលសំខាន់ជាច្រើនលើគ្រប់វិស័យ តាំងពីសេដ្ឋកិច្ច សង្គម រហូតដល់ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ 

នាព្រឹកថ្ងៃទី៣០ខែធ្នូនៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ អនឡាញរវាងរដ្ឋាភិបាលជាមួយបណ្ដាខេត្តក្រុងទូទាំងប្រទេស។ អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងមតិបញ្ជាណែនាំ ចំណែកឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំ។ អញ្ជើញចូលរួមកិច្ចប្រជុំនេះនៅមានវត្ត មានប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អចិន្រ្តៃយ៍ គណៈលេខាមជ្ឈឹមលោក Tran Quoc Vuong រួមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងខេត្តក្រុងទាំង៦៣ទូទាំងប្រទេស។

        ថ្លែងនៅកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា កិច្ចប្រជុំដ៏សំខាន់នេះគឺសំដៅពិភាក្សា វិភាគរាល់ លទ្ធលក្នុងឆ្នាំ២០១៩ ចង្អុលបង្ហាញបញ្ហាអន់ខ្សោយនានា ព្រមទាំងវិភាគពី ឱកាស ការលំបាកសាកល្បងក្នុងឆ្នាំ២០២០ក៏ដូចជាឆ្នាំក្រោយៗផងដែរ។

        លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ឆ្នាំ២០១៩ជាឆ្នាំគួរអោយចងចាំ ដោយសារនេះជាឆ្នាំទីពីរជាបន្តបន្ទាប់ដែលវៀតណាមសម្រេចបានសមិទ្ធ ផលសំខាន់ជាច្រើនលើគ្រប់វិស័យ តាំងពីសេដ្ឋកិច្ច សង្គម រហូតដល់ ការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។ ការងារប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយនិងខ្ជះខ្ជាយ ការងារកសាងបក្សនិងប្រព័ន្ធនយោបាយត្រូវបាន ពង្រឹងសំដៅឆ្លើយតបនឹងបំណងប្រាថ្នានិងជំនឿទុកចិត្តរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ