នាយករដ្ឋមន្រ្តីអ៊ីតាលីដែលត្រូវបានតែងតាំង នឹងប្រកាសគណៈរដ្ឋមន្រ្តីថ្មីនាពេល ឆាប់ៗនេះ

(VOVWORLD) - នាថ្ងៃទី ១ ខែកញ្ញា នាយករដ្ឋមន្រ្តីដែលត្រូវបានតែងតាំងរបស់ប្រទេសអ៊ីតាលីលោក Giuseppe Conte បានឲ្យដឹងថា លោកគ្រោងនឹងដាក់ជូនបញ្ជីគណៈរដ្ឋ    មន្ត្រីថ្មីទៅប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella យ៉ាងលឿនបំផុតនៅថ្ងៃទី ៤ ខែកញ្ញាខាងមុខនេះ។
នាយករដ្ឋមន្រ្តីអ៊ីតាលីដែលត្រូវបានតែងតាំង នឹងប្រកាសគណៈរដ្ឋមន្រ្តីថ្មីនាពេល ឆាប់ៗនេះ - ảnh 1 នាយករដ្ឋមន្រ្តីដែលត្រូវបានតែងតាំងរបស់ប្រទេសអ៊ីតាលី លោក Giuseppe Conte (រូបថត៖ TTXVN)

ថ្លែងទៅកាន់កាសែតប្រចាំថ្ងៃ“ Fatto Quotidiano លោក Conte បានមានប្រសាសន៍ថា ដំណើរការចរចាសអំពីសមាជិកក្នុងគណៈរដ្ឋមន្រ្តី ក៏ដូចជាកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសម្ព័ន្ធភាពថ្មីរវាងគណបក្សចលនាប្រជានិយមផ្កាយ ៥ (M5S) និងគណបក្សប្រជាធិបតេយ្យ (PD) កណ្តាល គប្បីបង្ហើយនៅថ្ងៃទី ៣ ខែកញ្ញា ឬយ៉ាងយឺតបំផុតនៅថ្ងៃទី ៤ ខែកញ្ញាខាងមុខនេះផងដែរ។ បញ្ជី       សមាជិកគណៈរដ្ឋមន្រ្តីបន្ទាប់ទៀត នឹងត្រូវដាក់ជូនប្រធានាធិបតីអ៊ីតាលី លោក Mattarella ដើម្បីផ្តល់សច្ចាប័នផងដែរ។ លោក Giuseppe Conte និងគណៈរដ្ឋមន្រ្តីថ្មី នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ៥ ខែកញ្ញា មុនពេលប្រឈមមុខនឹងការបោះឆ្នោតផ្តល់ទំនុកចិត្តនៅរដ្ឋសភានៅថ្ងៃទី ៦ ខែកញ្ញាខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ