នាយទាហានមួកបៃតងវៀតណាមប្ដេជ្ញាចិត្តសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចអន្តរជាតិនៅស៊ូដង់

(VOVWORLD) - ក្រោយរយៈពេល៥ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.បមក វៀតណាមបានបញ្ជូននាយទាហានចំនួន៤០នាក់ទៅបំពេញភារកិច្ចនៅក្នុងក្រុមបេសកកម្មប្រចាំនៅស៊ូដង់ខាងត្បូងនិងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។
នាយទាហានមួកបៃតងវៀតណាមប្ដេជ្ញាចិត្តសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចអន្តរជាតិនៅស៊ូដង់ - ảnh 1 បណ្ដាកម្មាភិបាល នាយទាហាននៃកងពេទ្យកម្រិត២លេខ២រំលឹកវិញ្ញាណក្ខ័ន្ធដល់វីរៈយុទ្ធជនពលីវៀតណាមនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធ Bac Son (រូបថត៖TTXVN)

  នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នាយកដ្ឋានរក្សាសន្តិភាពវៀតណាមបានទៅគោរព វិញ្ញាណក្ខ័ន្ធនៅប្រាង្គតម្កល់សពលោកប្រធានហូជីមិញ អុជធូបទៀនរំលឹក វិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធ Bac Son ហើយ រៀបចំពិធីបំផុសការប្រឡងប្រណាំងបង្កើតស្នាដៃជូនលោកអ៊ុំហូសម្រាប់បណ្ដា កម្មាភិបាល យុទ្ធជននៃកងពេទ្យកម្រិត២លេខ២មុនពេលចេញដំណើរទៅកាន់ ប្រទេសស៊ូដង់ខាងត្បូង។

        ថ្លែងនៅពិធីនេះ វរសេនីយ៍ទោ Vo Van Hien នាយកកងពេទ្យកម្រិត២ លេខ២ បានសន្យាថា នឹងប្ដេជ្ញាចិត្តសាមគ្គីគ្នា ជំនះពុះពារលើការលំបាកឧបសគ្គ សម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលបានប្រគល់ជូន បង្កើនការរៀបចំសកម្មភាព សហប្រតិបតិ្តការជាមួយមិត្តរួមការងារអន្តរជាតិ។ ទន្ទឹមនឹងនោះ ឃោសនាយ៉ាង សកម្មអំពីគោលមាគ៌ាកិច្ចការបរទេសរបស់បក្សនិងរដ្ឋវៀតណាម ក៏ដូចជា ទស្សនៈចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិផងដែរ។

        ក្រោយរយៈពេល៥ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អ.ស.បមក វៀតណាមបានបញ្ជូននាយទាហានចំនួន៤០នាក់ទៅបំពេញភារកិច្ចនៅក្នុងក្រុមបេសកកម្មប្រចាំនៅស៊ូដង់ខាងត្បូងនិងសាធារណៈរដ្ឋអាហ្វ្រិកកណ្ដាល។ នាយ ទាហានចំនួន២៧នាក់បានបញ្ចប់អាណត្តិបេសកកម្ម ក្នុងនោះមាន៧នាក់ត្រូវបាន អង្គការសហប្រជាជាតិវាយតម្លៃថា បានសម្រេចភារកិច្ចយ៉ាងល្អនិងល្អឥតខ្ចោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ