នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក

(VOVWORLD) - នារសៀលថ្ងៃទី ១១ ខែមិថុនា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Phan Van Giang នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួល ជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែកនិងជាប្រធានបក្សកុម្មុយនីស្តឆែក - Morava លោក Vojtech Filip ក្នុងឱកាសអញ្ជើញមកទស្សនានិងធ្វើការនៅវៀតណាម។

នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក - ảnh 1

នាយអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម លោក Phan Van Giang ទទួលជួបជាមួយអនុប្រធានសភាជាន់ទាបនៃសាធារណរដ្ឋឆែក លោក Vojtech Filip ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក លោក Phan Van Giang បានស្នើឲ្យភាគីទាំងពីរ បន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ជាពិសេស ផ្តោតសំខាន់លើការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនបុគ្គលិកយោធាតាមទិសពិពិធកម្មទម្រង់គ្រប់ប្រភេទ សហការក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យាសមិទ្ធកម្មនិងវិទ្យុ អេឡិចត្រូនិកឯកទេសជាដើម។ ក្រៅពីនោះគឺ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសការពារជាតិនៃប្រទេសទាំងពីរ បន្តស្វែងរកលទ្ធភាពសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្មយោធា; ឧស្សាហកម្មការពារជាតិ; បង្កើនការផ្លាស់ប្តូរបទពិសោធ កិច្ចសហប្រតិបត្តិការក្នុងការជំនះលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាមនិងចូលរួមក្នុងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិផងដែរ។

ចំណែកលោក Vojtech Filip បានអះអាងថា សាធារណរដ្ឋឆេកតែងតែយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។ ក្នុងនាមជាសមាជិកនៃសហភាពអ៊ឺរ៉ុប (EU) សាធារណរដ្ឋឆែកគាំទ្រជានិច្ចរាល់សកម្មភាពសហប្រតិបត្តិការរវាងវៀតណាមនិង EU ក្នុងវិស័យការពារជាតិនិងក្នុងការចរចារឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU តែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ