នាវា ៩៣៦ - វិទ្យាស្ថានកងទ័ពជើងទឹកជួយឧបត្ថម្ភប្រជាជននៅតាមតំបន់ដែលរងការជ្រាបនៃទឹកប្រៃ

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នាវា ៩៣៦ បានរួមជាមួយក្រុមនាវានានាដឹកជញ្ជូនទឹកសាបរាប់ លានលីត្ររបស់កងទ័ពជើងទឹកទៅជួយឧបត្ថម្ភដោយទាន់ពេលវេលាដល់ប្រជាជននៅខេត្ត Ben Tre និងខេត្ត Tien Giang ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតនិងការជ្រាបនៃទឹកប្រៃ។ 
នាវា ៩៣៦ - វិទ្យាស្ថានកងទ័ពជើងទឹកជួយឧបត្ថម្ភប្រជាជននៅតាមតំបន់ដែលរងការជ្រាបនៃទឹកប្រៃ - ảnh 1យុទ្ធជនលើនាវា ៩៣៦ បូមទឹកពីនាវាឡើងគោកសម្រាប់ប្រជាជន (រូបថត៖ VOV) 

  ក្នុងថ្ងៃទី២៨ និងថ្ងៃទី២៩ មីនា កម្មាភិបាលនិងយុទ្ធជននៃនាវា ៩៣៦ វិទ្យាស្ថានកងទ័ពជើងទឹកវៀតណាមបានសហការជាមួយកម្លាំងប៉ូស្តិ៍ការពារព្រំដែន Cua Tieu ដឹកជញ្ជូនទឹកសាបជូនដល់ប្រជាជនឃុំ Tan Thanh ស្រុក Go Cong Dong ខេត្ត Tien Giang ភាគខាងត្បូងវៀតណាម។

        ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នាវា ៩៣៦ បានរួមជាមួយក្រុមនាវានានាដឹកជញ្ជូនទឹកសាបរាប់ លានលីត្ររបស់កងទ័ពជើងទឹកទៅជួយឧបត្ថម្ភដោយទាន់ពេលវេលាដល់ប្រជាជននៅខេត្ត Ben Tre និងខេត្ត Tien Giang ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួតនិងការជ្រាបនៃទឹកប្រៃ។ អនុសេនីយ៍ឯក Le Dinh Tien នៃនាវា ៩៣៦ បានឲ្យដឹងថា៖

        “ឆ្លងកាត់កំណាត់ផ្លូវជាង២០០ម៉ាយដើម្បីទៅកាន់ទីនេះ នាវា ៩៣៦ មានគោលបំណងចង់រួមជាមួយកម្លាំងផ្សេងៗទៀត ប្រកៀកស្មាជាមួយ ប្រជាជនក្នុងការទប់ទល់នឹងការវិវត្តន៍យ៉ាងអាក្រក់នៃអាកាសធាតុនៅទីនេះ។ ចំពោះកម្មាភិបាល យុទ្ធជនគ្រប់រូបនៅលើនាវា ៩៣៦ នេះជាភារកិច្ច ជាមនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះប្រជាជននៅតំបន់ Nam Bo ខាងលិច។ អ្វីគ្រប់ប៉ែបយ៉ាងគឺដើម្បីជីវភាពរស់នៅដ៏សុខសាន្តត្រាណរបស់ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ