នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ២ គ្រឿងបានចុះចតនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី ៧ ខែឧសភា នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ២ គ្រឿងគឺរួមមាននាវា HMAS Canberra និង HMAS Newcastle ដោយមាននាវិកជាង ៨០០ នាក់ដែលដឹកនាំដោយឧត្តមសេនីយ៍ត្រី Richard Owen បានចុះចតនៅកំពង់ផែអន្តរជាតិ Cam Ranh ខេត្ត Khanh Hoa ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដែលអូសបន្លាយរយៈពេលរហូតដល់ថ្ងៃទី ១០ ខែឧសភា។
នាវាកងទ័ពជើងទឹកអូស្ត្រាលីចំនួន ២ គ្រឿងបានចុះចតនៅវៀតណាម - ảnh 1 នាវា HMAS Canberra

ក្នុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការក្រុមនាវាកងទ័ពជើងទឹក នឹងចូលជួបសំដែងការគួរសមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និង    មេបញ្ជាការកងទ័ពជើងទឹកតំបន់ទី៤ផងដែរ។ នាវា HMAS Canberra និង HMAS Newcastle នឹងធ្វើសកម្មភាពប្រាស្រ័យទាក់ទងមួយចំនួនជាមួយកងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងការគ្រប់គ្រងនិងប្រតិបត្តិការនាវាក៏ដូចជាជួបប្រាស្រ័យខាងលេងកីឡាមិត្តភាពទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ