នាវាទេសចរណ៍នៅកម្ពុជាត្រូវបានដាក់នៅដាច់ដោយឡែកមានពលរដ្ឋវៀតណាម៧នាក់

(VOVWORLD) - បន្ទាប់ពីបញ្ជាក់ករណីឆ្លងជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអង់គ្លេស ម្នាក់ អាយុ៦៥ឆ្នាំ នៅលើនាវាពោលខាងលើ សមត្ថកិច្ចកម្ពុជាបានដាក់អ្នក ដំណើរនិងក្រុមនាវិកទាំងអស់លើនាវានេះនៅដាច់ដោយឡែក ដើម្បីតាម ដានសុខភាពនិងធ្វើតេស្ត Covid-19។
នាវាទេសចរណ៍នៅកម្ពុជាត្រូវបានដាក់នៅដាច់ដោយឡែកមានពលរដ្ឋវៀតណាម៧នាក់ - ảnh 1តំណាងក្រសួងសុខាភិបាលកម្ពុជាជូនដំណឹងពីករណីឆ្លងវីរុស SARS-CoV-2 នៅលើនាវា Viking Cruise Journey (រូបថត៖ VOV) 

  យោងតាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានបញ្ជាក់ថា មានពលរដ្ឋវៀតណាមចំនួន៧នាក់នៅលើនាវា Viking Cruise Journey ដែលកំពុងត្រូវបានដាក់នៅដាច់ដោយឡែកដើម្បីធ្វើតេស្តរកវីរុស SARS-CoV-2។

        បន្ទាប់ពីបញ្ជាក់ករណីឆ្លងជំងឺ Covid-19 ថ្មី ជាស្ត្រីជនជាតិអង់គ្លេស ម្នាក់ អាយុ៦៥ឆ្នាំ នៅលើនាវាពោលខាងលើ សមត្ថកិច្ចកម្ពុជាបានដាក់អ្នក ដំណើរនិងក្រុមនាវិកទាំងអស់លើនាវានេះនៅដាច់ដោយឡែក ដើម្បីតាម ដានសុខភាពនិងធ្វើតេស្ត Covid-19។

        តាមលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា Vu Quang Minh បាន ឲ្យដឹងថា នៅលើនាវានេះមានពលរដ្ឋវៀតណាម៧នាក់ ហើយនាវាកំពុង ចតនៅខេត្តកំពង់ចាម ប្រទេសកម្ពុជា។ស្ថានទូតវៀត ណាមកំពុងតាមដាន ស្ថានភាពយ៉ាងដិតដល់ហើយត្រៀមខ្លួនជាស្រេចចាត់ក្រុមការងារទៅជួយ ឧបត្ថម្ភពលរដ្ឋវៀតណាមនៅលើនាវានេះតែម្ដង។ មានមនុស្សសរុបចំនួន ៦៤នាក់មានវត្តមាននៅលើនាវានេះ រួមមានអ្នកដំណើរ៣០នាក់ ក្រុមនាវិក និងបុគ្គលិក៣៤នាក់។

        មុននោះ ក្រោយពីទទួលបានព័ត៌មានពីវៀតណាមថា មានអ្នក ដំណើរតាមជើងហោះហើរដូចគ្នាជាមួយអ្នកជំងឺ Covid-19 ទី១៧របស់វៀត ណាម កំពុងធ្វើដំណើរនៅលើនាវា Viking Cruise Journey ស្ថាប័នសុខា ភិបាលកម្ពុជាបានយកសំណាករបស់អ្នកសង្ស័យឆ្លងវីរុស SARS-CoV-2 ទៅធ្វើតេស្ត។ លទ្ធផលមានមនុស្សមួយនាក់ត្រូវបានរកឃើញវិជ្ជមាន ប្រភេទវីរុសនេះ។ អ្នកជំងឺរូបនេះកំពុងត្រូវបានដាក់នៅដាច់ដោយឡែក ដើម្បីព្យាបាលនៅខេត្តកំពង់ចាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ