នូវែលសេឡង់និងវៀតណាមសហការចែករំលែកព័ត៌មានត្រៀមរៀបចំឲ្យ CPTPP

(VOVWORLD) -ស្ថាប័នទទួលបន្ទុកពាណិជ្ជកម្ម នៃស្ថានទូតវៀតណាមប្រចាំនៅ នូវែលសេឡង់ទើបនឹងបានរួមសហការជាមួយសភាពាណិជ្ជកម្មតំបន់ Wellington និងក្រុមប្រឹក្សាធុរជននូវែលសេឡង់-អាស៊ាន រៀបចំសន្និសីទរវាងសហគ្រាស នូវែលសេឡង់ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មនានា មុនពេលកិច្ចព្រមព្រៀងលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាព។

លោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់បានឧទ្ទេសនាមអំពីខឿនសេដ្ឋកិច្ចក្នុង ដំណើរការធ្វើសមាហរណកម្ម ការប្តេជ្ញាចិត្តអំពីបរិយាកាសធ្វើអាជីវកម្មនៅវៀតណាមដើម្បីត្រៀមរៀបចំឲ្យ CPTPP មានសុពលភាព ទំនាក់ទំនងទ្វេភាគី និងរាល់សកម្មភាពជួយឧបត្ថម្ភសហគ្រាស របស់ស្ថាប័នតំណាងវៀតណាមប្រចាំនៅនូវែលសេឡង់។

ចំណែកឯលោកស្រី Michelle Slade ប្រធានគណៈប្រតិភូចរចា CPTPP របស់នូវែលសេឡង់ បានឧទ្ទេសនាមយ៉ាងសង្ខេបអំពីរចនាសម្ព័ន្ធនៃកិច្ចព្រមព្រៀងក៏ដូចជាសកម្មភាពមួយចំនួននៃការអនុវត្តរបស់រដ្ឋាភិបាលនូវែលសេឡង់ក្នុងការអនុវត្តកិច្ចព្រមព្រៀង ក៏ដូចជាការវាយតម្លៃអំពីទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ