បើកកិច្ចប្រជុំកំពូលស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) -ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Tijjani Muhammed-Bande រំពឹងថាកិច្ចប្រជុំកំពូលដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃតី ២៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា នឹងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីការធ្វើសកម្មភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បើកកិច្ចប្រជុំកំពូលស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក  Antonio Guterres (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៤ ខែកញ្ញា ថ្លែងបើកកិច្ចប្រជុំកំពូលស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នៅទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិកនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក  Antonio Guterres បានអំពាវនាវឱ្យពិភពលោកខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីសំរេចបាននូវគោលដៅ ដែលបានដាក់ចេញ ក្នុងរបៀបវារៈ ឆ្នាំ ២០៣០។ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិបានព្រមានថា ពិភពលោកបានខកខានចោលគោលដៅដែលបានដាក់ចេញជាច្រើន ជាពិសេសគឺបញ្ហាបញ្ចប់រាល់វិវាទ ដែលបណ្ដាលឲ្យមនុស្សត្រូវស្លាប់ និង វិបត្តិនៃបម្រែបម្រួលអាកាសធាតុ អំពើហឹង្សាយេនឌ័រ និងវិសមភាពរ៉ាំរ៉ៃ។ ហេតុដូច្នេះហើយ ពិភពលោកគប្បីធ្វើសកម្មភាពដើម្បីកែលម្អស្ថានភាពទាំងនេះ។

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Tijjani Muhammed-Bande រំពឹងថាកិច្ចប្រជុំកំពូលដែលប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃតី ២៤ ដល់ថ្ងៃទី ២៥ ខែកញ្ញា នឹងអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីការធ្វើសកម្មភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍នេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្ដាប្រទេសជាសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងការត្រៀមខ្លួនជាស្រេចរួម វិភាគទានហិរញ្ញវត្ថុ ពង្រឹងប្រព័ន្ធច្បាប់របស់ខ្លួនដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយមិនបំភ្លេចនរណាម្នាក់នៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ