បើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរដំបូងនៅទួរគី

(VOVWORLD) -ថ្នាក់ដឹកនាំរុស្ស៊ីបានវាយតម្លៃខ្ពស់ចំពោះសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលទួរគី ដោយជ្រើសរើស Akkuyu ឲ្យក្លាយជាគម្រោងការណ៍វិនិយោគយុទ្ធសាស្ត្រផងដែរ។
បើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរដំបូងនៅទួរគី - ảnh 1 ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគី រុស្ស៊ីលោក Vladimir Putin

នាថ្ងៃទី ៣ មេសា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគី រុស្ស៊ីលោក Vladimir Putin បានចូលរួមពិធីបើកការដ្ឋានសាងសង់រោងចក្រអគ្គិសនីនុយក្លេអ៊ែរដំបូងនៅទួរគី ដោយមានឈ្មោះថា៖ Akkuyu។ ពិធីនេះបានរៀបចំឡើងនៅ Mersin ភាគខាងត្បូង។ ថ្លែងមតិក្នុងឱកាសមកបំពេញទស្សនកិច្ចនៅទួរគី និងចូលរួមព្រឹត្តិការណ៍នេះ លោក Putin បានឲ្យដឹងថា៖ គម្រោងការណ៍រោងចក្រអគ្គិសនីនុយក្លេអ៊ែរ Akkuyu ដែលបានសហការសាងសង់របស់រុស្ស៊ីនោះ គ្រោងនឹងសម្រេចជាស្ថាពរ និងបើកសម្ពោធនាឆ្នាំ ២០៣០ ខាងមុខ។ លើសពីនេះទៅទៀត ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានវាយតម្លៃខ្ពស់ចំពោះសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលទួរគី ដោយជ្រើសរើស Akkuyu ឲ្យក្លាយជាគម្រោងការណ៍វិនិយោគយុទ្ធសាស្ត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ