បើកការប្រឡងអាវផាយសម្រាប់ភរិយានៅទូទាំងទ្វីបអឺរ៉ុបឆ្នាំ ២០២០

(VOVWORLD) -ការប្រឡងនេះមិនត្រឹមតែលើកតម្កើងនូវសោភ័ណភាពប្រពៃណីរបស់វៀតណាម ខឿនវប្បធម៌ ដែលពោរពេញទៅដោយអត្ថសញ្ញាណជាតិ តាមរយៈ អាវផាយប៉ុណ្ណោះទេ ថែមទាំង សរឲ្យឃើញនូ វការរីកចំរើន យ៉ាង ខ្លាំងក្លារបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និយាយដោយឡែក និងលើទូទាំងទ្វីបអឺរ៉ុបនិយាយរួមទៀតផង។
បើកការប្រឡងអាវផាយសម្រាប់ភរិយានៅទូទាំងទ្វីបអឺរ៉ុបឆ្នាំ ២០២០ - ảnh 1 ពិធីលើកតម្កើងអាវផាយសម្រាប់ភរិយានៅទូទាំងទ្វីបអឺរ៉ុប

នាថ្ងៃទី ៩ ខែមិថុនា នៅទីក្រុង Dresden នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានប្រព្រឹត្តិទៅសន្និសីទសារព័ត៌មានស្ដីពីការឧទ្ទេសនាមអំពីការប្រឡងអាវផាយសម្រាប់ភរិយា នៅទូទាំងទ្វីបអឺរ៉ុបឆ្នាំ ២០២០ សំដៅផ្សព្វផ្សាយអាវផាយវៀតណាមទៅកាន់សហគមន៍ និងមិត្តិភក្តិអន្តរជាតិ។ អញ្ជើញចូលរួមព្រឹត្តិការណ៍នេះមានវត្តមានតំណាងស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុប។

អញ្ជើញថ្លែងនៅទីនេះ លោក Dang Chung Thuy ឧបទូតវៀតណាមប្រចាំនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ មានប្រសាសន៍ថា៖

“ការប្រឡងនេះមិនត្រឹមតែលើកតម្កើងនូវសោភ័ណភាពប្រពៃណីរបស់វៀតណាម ខឿនវប្បធម៌ ដែលពោរពេញទៅដោយអត្ថសញ្ញាណជាតិ តាមរយៈ អាវផាយប៉ុណ្ណោះទេ ថែមទាំង សរឲ្យឃើញនូ វការរីកចំរើន យ៉ាង ខ្លាំងក្លារបស់សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និយាយដោយឡែក និងលើទូទាំងទ្វីបអឺរ៉ុបនិយាយរួមទៀតផង។ ម៉្យាងវិញទៀត ព្រឹត្តិការនេះ ក៏បានបង្ហាញនូវការធ្វើ សមាហរណកម្ម នៅប្រទេសសាមី របស់ សហគមន៍ជនវៀតណាមនៅអឺរ៉ុបកាន់តែឆាប់រហ័ស ។ តាមនោះសរឲ្យឃើញ ថា ចំណង មិត្តភាពរវាងវៀតណាមនិងបណ្ដាប្រទេសអឺរ៉ុបកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ និងប្រកបដោយចីរភាព”។

វគ្គផ្ដាច់ព្រ័ត្រនៃកាប្រឡងនេះនឹងត្រូវបានរៀបចំឡើងនៅទីក្រុង Dresden នាខែឧសភាឆ្នាំ ២០២០ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ