បេក្ខជន ២២ នាក់ត្រៀមជាស្រេចសម្រាប់ការប្រឡង “សំនៀងអាស៊ាន+៣”

(VOVWORLD) - នារៀលថ្ងៃទី ២៧ ខែកក្កដា នៅខេត្ត Quang Ninh បេក្ខជនចូលរួមការប្រឡង  “សំនៀងអាស៊ាន +៣” ចំនួន ២២ នាក់ ដែលមកពីប្រទេសអាស៊ានទាំង១០ បានត្រៀមរៀបចំសម្រាប់ការប្រឡងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ។ 

បទចម្រៀងដែលបានបេក្ខជនជ្រើសរើស សុទ្ធតែមានលក្ខណៈពិសេសដោយឡែក សំដៅឧទ្ទេសនាមអំពីវប្បធម៌និងមនុស្សរបស់ប្រទេសខ្លួន។ បេក្ខជន ម៉ា ច័ន្ទបញ្ញា មកពីកម្ពុជា បានឲ្យដឹងថា៖ “នារាត្រីនេះ ខ្ញុំនឹងបង្ហាញបទចម្រៀងដែលមានឈ្មោះ ថា “Now”។ បទចម្រៀងនេះមានគោលបំណងលើកទឹកចិត្ត ដល់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជនដទៃទៀតនៅលើពិភពលោកអោយ លើកកម្ពស់សាមគ្គីភាព បង្កើនភាពច្នៃប្រឌិតនិងសេចស្រឡាញ់ចំពោះប្រទេសជាតិនិងវប្បធម៌នៃប្រជាជនរបស់ខ្លួន។ ជាមួយនឹងបទចំរៀងនេះ ខ្ញុំក៏បានរួមបញ្ចូលគ្នាជាមួយ “គ្រឿងទេស” ពិសេសរបស់ប្រជាជាតិខ្មែរ ដូចជាឧបករណ៍តន្ត្រីដ៏វិសេសវិសាលរបស់កម្ពុជា”។

បេក្ខជន ២២ នាក់ត្រៀមជាស្រេចសម្រាប់ការប្រឡង “សំនៀងអាស៊ាន+៣” - ảnh 1បេក្ខជនសំនៀងអាស៊ាន+៣ នៅឈូងសមុទ្រហាឡុង  

ទោះបីជាបានចូលរួមនិងឈ្នះពានរង្វាន់ជាច្រើននៅក្នុងការប្រកួតប្រជែងក្នុងស្រុកក៏ដោយ ប៉ុន្តែបេក្ខជន Visouda Saiyasan មកពីប្រទេសឡាវ នៅតែមិនអាចចៀស វាងការភ័យបន្តិចបន្តួច មុនពេលចូលរួមសម្តែងនារាត្រីនេះ។ នាងបានសំណេះសំណាលថា “សម្រាប់បទចម្រៀងដែលខ្ញុំនឹងសម្តែងនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ខ្ញុំបានត្រៀមជាយូរមកហើយ។ ខ្លឹមសារនៃបទចំរៀង Just give me a reason សំដៅទៅលើស្នេហា ហើយនេះក៏ជាមនោសញ្ចេតនាដែលនាងខ្ញុំចង់ផ្ញើរទៅទស្សនិក ជន។ ដើម្បីត្រៀមខ្លួនសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រសំនៀងអាស៊ានលើកនេះ ខ្ញុំបានត្រៀមទាំងសំលៀកបំពាក់និងសុខភាពផង”។

ក្រោយពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គណៈកម្មការវិនិច្ឆ័យនឹងជ្រើសរើសយកបេក្ខជន ១០ នាក់ដែលល្អបំផុត ដើម្បីបន្តការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ២៨ ខែកក្កដា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ