បើកព្រឹត្តិការណ៍ “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅក្វាងណាម ហូយអាន ឆ្នាំ២០២១”

(VOVWORLD) - ពិធីបើកដោយមានការចូលរួមរបស់សិល្បៈករសិល្បៈការិនីកូរ៉េខាងត្បូងដ៏ល្បីល្បាញជាច្រើន បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ 
បើកព្រឹត្តិការណ៍ “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅក្វាងណាម ហូយអាន ឆ្នាំ២០២១” - ảnh 1សិល្បៈការិនីលេងវីយូឡុងកូរ៉េខាងត្បូង Jimiko សម្ដែងកំណែវីយូឡុងនៃបទចម្រៀង "សួរស្ដីវៀតណាម"។ (រូបថត៖ VOV)

នាយប់ថ្ងៃទី១០ មេសា ព្រឹត្តិការណ៍ “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅក្វាងណាម ហូយអាន ឆ្នាំ២០២១” បានប្រារព្ធធ្វើឡើងនៅទីក្រុង ហូយអាន ខេត្ត ក្វាងណាម។ ព្រឹត្តិការណ៍នេះត្រូវបាន គណៈកម្មាធិការប្រជាជនខេត្តក្វាងណាម ស្ថានទូតកូរ៉េខាងត្បូង មជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងនៅវៀតណាម និងទីក្រុងហូយអាន សហការរៀបចំឡើង។

ពិធីបើកដោយមានការចូលរួមរបស់សិល្បៈករសិល្បៈការិនីកូរ៉េខាងត្បូងដ៏ល្បីល្បាញជាច្រើន បានទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ ថ្លែងនៅពិធីបើក លោក Park Noh-wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម បានបញ្ជាក់ថា៖ “ព្រឹត្តិការណ៍នេះជានិមិត្តរូបនៃចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងវៀតណាមនិងកូរ៉េខាងត្បូអ ជាពិសេសក្នុងបរិបទដែលប្រទេសយើងទាំងពីរ អបអរសាទរខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងការទូតនាពេលខាងមុខនេះ។ ខ្ញុំសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយទៅជាអនុស្សាវរីយ៍ដ៏សប្បាយរីករាយចំពោះប្រជាជនខេត្ត ក្វាងណាម។ នេះក៏ជាឱលាសដើម្បីយើងរួមគ្នាស្ដារឡើងវិញទីផ្សារទេសចរណ៍នៃប្រទេសទាំងពីរ ក្រោយជម្ងឺ កូវីដ ១៩ ផងដែរ”។

គួរជម្រាបបន្ថែមទៀតថា “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅក្វាងណាម ហូយអាន ឆ្នាំ២០២១” មានសកម្មភាពជាច្រើនដូចជា៖ ការតាំងពិព័រណ៍រូបថត វប្បធម៌ ម្ហូបអាហារកូរ៉េខាងត្បូងនិងហូយអាន; ផ្សារណាត់ហូយអាន កម្មវិធីសម្ដែងសិល្បៈ ក្បាច់គុន Teakwondo និងពិព័រណ៍គ្រឿងសិប្បកម្មកូរ៉េខាងត្បូង ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ