បើកមហោស្រពទេសចរណ៍ Mau Son ឆ្នាំ ​២០១៩

(VOVWORLD) -មហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩ មានសកម្មភាពជាច្រើនដូចជា ទស្សនាកេរ្តិ៍ដំណែលរមណីដ្ឋានភ្នំ Phat Chi  ប្រណាំងឡើងភ្នំ សម្ដែង សិល្បៈបង្ហោះខ្លែង និងល្បែងប្រជាប្រិយជាដើម។ 
បើកមហោស្រពទេសចរណ៍ Mau Son ឆ្នាំ ​២០១៩ - ảnh 1 មហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩

មហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩ បានប្រព្រឹត្តិទៅជាផ្លូវការនាថ្ងៃទី ១៦ ខែមិថុនា នៅមណ្ឌលទេសចរណ៍ Mau Son ស្រុក Loc Binh ខេត្ត Lang Son ភាគខាងជើងវៀតណាម។

មហោស្រពទេសចរណ៍ Mau Son ឆ្នាំ ២០១៩ មានសកម្មភាពជាច្រើនដូចជា ទស្សនាកេរ្តិ៍ដំណែលរមណីដ្ឋានភ្នំ Phat Chi  ប្រណាំងឡើងភ្នំ សម្ដែង សិល្បៈបង្ហោះខ្លែង និងល្បែងប្រជាប្រិយជាដើម។ សកម្មភាពទាំងនេះសំដៅ បង្កើនការផ្សព្វផ្សាយ ជំរុញទេសចរណ៍ Mau Son ជួយជ្រោមជ្រែងឆ្នាំទេសចរណ៍ជាតិ ២០១៩ ដោយប្រធានបទ "ទេសចរណ៍បៃតង" និងរួមចំណែកទាក់ទាញវិនិយោគិនអនុវត្តន៍ផែនការមេស្ដីពីកាអភិវឌ្ឍន៍ មណ្ឌលទេសចរណ៍ជាតិ Mau Son ខេត្ត Lang Son ដល់ឆ្នាំ ២០៣០។ លោក Pham Van Hoa អនុប្រធានមន្ទីរវប្បធម៌  កីឡា និងទេសចរណ៍ខេត្ត Lang Son មានប្រសាសន៍ថា:

" ក្រោយពីមហោស្រពនេះ យើងខ្ញុំមិនត្រឹមតែ បន្តពង្រីករាល់សកម្មភាពដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងបន្ត វិនិយោគទុនលើមណ្ឌលទេសចរណ៍ផ្សេងៗទៀតនៅទីក្រុងទៀតផង។ លើសពីនេះទៅទៀត យើងខ្ញុំនឹងតភ្ជាប់ជាមួយស្រុកនានា ដើម្បីបង្កើតទួរទេសចរណ៍ថ្មី ក៏ដូចជាអំពាវនាវឲ្យវិនិយោគទុនអភិវឌ្ឍន៍ទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ