បើកមហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេស

(VOVWORLD) -នាយប់ថ្ងៃ១៣ខែឧសភា នៅទីក្រុង Ha Giang ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានរួមសហការជាមួយគណៈ កម្មាធិការប្រជាជនខេត្ត Ha Giang ប្រារព្ធជាផ្លូវការ មហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេសលើកទី៦ឆ្នាំ២០១៨ និងប្រ កាសផែនការមេមណ្ឌលទេសចរណ៍ជាតិ ខ្ពង់រាប Dong Van ខេត្ត Ha Giang។ 
បើកមហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេស - ảnh 1ទិដ្ឋភាពនៃពិធីបើក (រូបថតៈ Duc Anh/ VOV5) 

បានប្រព្រឹត្តទៅក្នុងរយៈពេលពីថ្ងៃ គឺថ្ងៃទី១៣និងទី១៤ខែឧសភា មហោ ស្រពនេះមានការចូល រួមរបស់ក្រុមសិល្បៈមកពីខេត្តចំនួន១៤ រួមមាន ខេត្ត Ha Giang, Tuyen Quang Cao Bang, Bac Kan, Lang Son, Thai Nguyen, Bac Giang, Quang Ninh, Yen Bai, Lao Cai, Son La, Dien Bien, Lai Chau, Dak Lak។

បើកមហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេស - ảnh 2តំណាងចូលរួមក្នុងពិធីបើក  

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេស ចរណ៍លោក Vuong Duy Bien បានសង្កត់ធ្ងន់ថា៖  “នេះជាឱកាសសម្រាប់ឧទ្ទេសនាមនិងផ្សព្វផ្សាយនូវតម្លៃបេតិកភណ្ឌវប្បធម៌ វប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ បណ្តាជនជាតិលើកតម្កើងវប្បធម៌សិល្បៈ ពិសេសរបស់ជនជាតិ Tay-Nung-Thai។ ប្រការនេះរួមចំណែកលើកកម្ពស់មនសិការរក្សានិងពង្រីកនូវតម្លៃវប្បធម៌ក្នុងសម័យកាលអភិ វឌ្ឍន៍ប្រទេសជាតិ កសាងខឿន វប្បម៌វៀតណាមជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។ ជាពិសេស មហោស្រពនេះបានបានបង្កើតនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងអារម្មណ៍របស់ភ្ញៀវទេសចរអំពី តម្លៃបេតិកភណ្ឌវៀតណាមនិយាយរួមនិងប្រភេទសិល្បៈច្រៀង Then ចាបី Tinh របស់តំបន់នានានិយាយដោយឡែក”។

បើកមហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេស - ảnh 3 អនុរដ្ឋមន្ត្រី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Vuong Duy Bien អញ្ជើញថ្លែងមតិក្នុងពិធី 

នៅក្នុងពិធីបើក លោក Ha Van Sieu អគ្គនាយកនៃអគ្គនាយកដ្ឋានទេសចរណ៍ បានប្រកាសនូវសេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីរដ្ឋា ភិបាលដែលអនុម័តលើ ផែនការមេអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ ខ្ពង់រាប Dong Van ខេត្ត Ha Giang ដល់ ឆ្នាំ២០២៥ ទស្សនៈវិស័យដល់ឆ្នាំ២០៣០។

បើកមហោស្រពសិល្បៈច្រៀង Then ចាបី Tinh ទូទាំងប្រទេស - ảnh 4 ទិដ្ឋភាពនៃពិធីបើក

ក៏នៅក្នុងពិធីបើកនេះ តំណាងចូលរួម ប្រជាជននិងភ្ញៀវទេសចរគ្រប់រូប បានទស្សនានូវកម្មវិធីសិល្បៈច្រៀងចម្រៀង Then ចង្វាក់ចាបី Tinh ដ៏វិសេសវិសាល សម្តែងដោយសិល្បៈករ សិល្បៈការិនីជាង៥០០នាក់ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ