បើកសន្និសិទនិងការតាំងពិព័រណ៍ពិភពឌីជីថល ITU ឆ្នាំ ២០២០

(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងយុគសម័យឌីជីថល។ 
បើកសន្និសិទនិងការតាំងពិព័រណ៍ពិភពឌីជីថល ITU ឆ្នាំ ២០២០ - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam និងតំណាងចូលរួម អនុវត្តន៍ការអនុវត្តពិធីបើកសន្និសីទនិងការតាំងពិព័រណ៍ពិភពឌីជីថល ឆ្នាំ ២០២០ 

សន្និសីទនិងការតាំងពិព័រណ៍ពិភពឌីជីថលឆ្នាំ ២០២០ ដែលមានប្រធានបទ “រួមគ្នាកសាងពិភពឌីជីថល” គឺជាព្រឹត្តិការណ៍សកល ដោយមានការចូលរួមពីប្រទេសជាង ៥០ នៃសម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលបានធ្វើឡើងពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែតុលានៅទីក្រុងហាណូយ។ នេះជាលើកទី ១ ហើយដែលសន្និសីទនិងការតាំងពិព័រណ៍ (តាមគំនិតផ្តួចផ្តើមរបស់វៀតណាម) ត្រូវបានក្រសួងព័ត៌មាននិងទូរគម នាគមន៍វៀតណាម និងសម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ (ITU) រៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយផ្អែកលើមូលដ្ឋានគ្រឹះបច្ចេកវិទ្យា “Made in Vietnam”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេសក្នុងយុគសម័យឌីជីថល។ អញ្ជើញចូលរួមនិងថ្លែងសន្ទរកថាក្នុងពិធីបើកព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ “រដ្ឋា ភិបាលវៀតណាមតែងតែចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ - បច្ចេកវិទ្យាព័ត៌មាន ជាអាទិភាពជួរមុខមួយ ហើយចាត់ទុកការផ្លាស់ប្តូរឌីជីថល ជាដំណោះស្រាយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍលឿនជាងនិងប្រកបដោយចីរភាព។ រដ្ឋាភិបាលវៀតណាមបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពទូរគមនាគមន៍អន្តរជាតិ ជាមួយបណ្តាប្រទេសជាសមាជិកដើម្បី “រួមគ្នាកសាងពិភពឌីជីថល”។

បន្ទាប់ពីពិធីបើក សន្និសីទតុមូលថ្នាក់រដ្ឋមន្ត្រី បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ចេញផ្សាយពីសាលប្រជុំនានាលើពិភពលោក ក្រោមមូលបទ “តួនាទីនៃបច្ចេកវិទ្យាឌីជីថលក្នុងកំឡុងពេលកំពុងមានជំងឺរាតត្បាតនិងក្រោយជំងឺរាតត្បាតកូវីដ - ១៩”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ