បើកសម្ពោធមជ្ឈមណ្ឌលទិន្នន័យស្តង់ដារអន្តរជាតិ CMC Tan Thuan

(VOVWORLD) - នារសៀលថ្ងៃទី ១៥ សីហា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួម និងអនុវត្តន៍ពិធីបើកសម្ពោធមជ្ឈមណ្ឌលទិន្នន័យ CMC Tan Thuan។ 
បើកសម្ពោធមជ្ឈមណ្ឌលទិន្នន័យស្តង់ដារអន្តរជាតិ CMC Tan Thuan - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធីបើក (រូបថត៖ TTXVN)

បន្ទាប់ពីការសាងសង់អស់រយៈពេល ២ ឆ្នាំ មជ្ឈមណ្ឌលនេះត្រូវបានបង្ហើយនៅក្នុងតំបន់កែច្នៃនាំចេញ Tan Thuan ខ័ណ្ឌ ទី ៧ក្រុងហូជីមិញ លើផ្ទៃដី ១៣ពាន់ម៉ែត្រការ៉េ។  អញ្ជើញថ្លែងមតិក្នុងពិធីបើក លោកប្រធានរដ្ឋ Nguyen Xuan Phuc បានរំលឹកឡើងវិញនូវគោលដៅអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ គឺក្លាយទៅជាទីក្រុងនៃសេវាកម្មគុណភាពខ្ពស់ជាមួយនឹងបច្ចេកវិទ្យាទំនើបនៅឆ្នាំ ២០៣០ ដឹកនាំប្រទេសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងការដែលមជ្ឈមណ្ឌលទិន្នន័យស្ថិតក្នុងទីតាំងមជ្ឈមណ្ឌល CMC ហើយត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាទំនើបៗជាច្រើន ខ្ញុំសង្ឃឹមថាមជ្ឈមណ្ឌលទិន្នន័យ CMC Tan Thuan នឹងពិតជា ជាបេះដូងនៅក្នុងសកម្មភាពផ្លាស់ប្តូរឌីជីថលដែលអាជីវកម្មផ្តល់ជូនដល់រដ្ឋាភិបាល ទីក្រុង និងដៃគូទាំងជាតិនិងអន្តរជាតិ។ នៅលើពិភពលោកមានអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាដូចជា Grab ឬ Uber ដែលបានផ្លាស់ប្តូរពិភពលោកអំពីការដឹកជញ្ជូនអ្នកដំណើរបែបប្រពៃណី”។

មុននោះ នាព្រឹកថ្ងៃទី ១៥ សីហា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធលោក Truong Van Bang ស្រុក Can Giuoc ខេត្ត Long An៕

ប្រតិកម្មទៅវិញ

ផ្សេងៗ