បើកសម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) -  សម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនារសៀលថ្ងៃទី ១២ ខែកក្កដា នៅទីក្រុងហាណូយ។

បើកសម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងនៅក្នុងសម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖  Minh Hung)

នៅក្នុងកិច្ចប្រជុំរយៈពេល ៣ ថ្ងៃនេះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានរាយការណ៍អំពីលទ្ធផលនៃការបញ្ជាក់អំពីឋានៈជាសមាជិកសភានីតិកាលទី ១៥; គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា ផ្តល់យោបល់លើរចនាសម្ព័ន្ធរៀបចំនិងចំនួនសមាជិករដ្ឋាភិបាលសម្រាប់អាណត្តិ ២០២១- ២០២៦: ផ្តល់យោបល់អំពីការងាររៀបចំកម្មាភិបាលដើម្បីដាក់ជូនរដ្ឋសភាក៏ដូចជាការរៀបចំសម័យប្រជុំលើកទី ១ រដ្ឋសភាជាតិ នីតិកាលទី ១៥ ផងដែរ។

នៅក្នុងសម័យប្រជុំនេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាលើផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម រយៈពេល ៥ ឆ្នាំសម្រាប់ដំណាក់កាល ២០២១-២០២៥; ផែនការហិរញ្ញវត្ថុរយៈពេល ៥ ឆ្នាំរបស់ជាតិដំណាក់កាល ២០២១-២០២៥, ផែនការខ្ចីប្រាក់និងសងបំណុលសាធារណៈសម្រាប់រយៈពេល ២០២១-២០២៥;  ផែនការវិនិយោគសាធារណៈរយៈពេលមធ្យមសម្រាប់ដំណាក់កាល ២០២១- ២០២៥; ពិភាក្សាអំពីគោលនយោបាយវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មីដំណាក់កាល ២០២១-២០២៥ និងការវិនិយោគលើកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រនិងសន្តិសុខសង្គមប្រកបដោយចីរភាពសម្រាប់ឆ្នាំ ២០២១-២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ