បើកសម័យប្រជុំលើកទី៣៥គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) - សម័យប្រជុំលើកទី៣៥គណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានីហាណូយ។ សម័យប្រជុំនេះនឹងអូសបន្លាយដល់ថ្ងៃទី១៧ ខែកក្កដា។
តាមរបៀបវារៈ អង្គប្រជុំនឹងផ្ដល់យោបល់ស្ដីពីគម្រោងច្បាប់ចំនួន៤រួមមាន៖ ច្បាប់ស្ដីពីសេនាជនស្វ័យការពារ (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចេញចូល ប្រទេសរបស់ប្រជាពលរដ្ឋរវៀតណាម ច្បាប់ស្ដីពីការចាត់តាំងរដ្ឋាភិបាលនិង ច្បាប់ស្ដីពីការចាត់តាំងអាជ្ញាធរតំបន់ ច្បាប់ស្ដីពីកម្មាភិបាល មន្ត្រីរដ្ឋការនិងច្បាប់ ស្ដីពីនិយោជិត។ ក្រៅពីនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបូកសរុប សម័យប្រជុំលើកទី៧ ហើយផ្ដល់មតិស្ដីពីការត្រៀមរៀបចំសម្រាប់សម័យប្រជុំ លើកទី៨របស់រដ្ឋសភា ស្ដីពីគោលជំហរវិនិយោគកសាងគម្រោងរដ្ឋសភាអេឡិច ត្រូនិកដំណាក់កាល២០១៩-២០២៦ និងបញ្ហាសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ