បើកសម័យប្រជុំលើកទី៥ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញនីតិកាលទី៩

(VOVWORLD) - សម័យប្រជុំលើកទី៥ ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ នីតិកាលទី៩ បានបើកនាព្រឹកថ្ងៃទី៤កក្កដា។លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញចូលរួម។
បើកសម័យប្រជុំលើកទី៥ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញនីតិកាលទី៩ - ảnh 1បើកសម័យប្រជុំលើកទី៥ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញនីតិកាលទី៩ 

សម័យប្រជុំលើកទី៥ ក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ នីតិកាលទី៩ បានបើកនាព្រឹកថ្ងៃទី៤កក្កដា។លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញចូលរួម។

          ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Quyet Tam ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ បានអោយដឹងថា៖ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧ ស្ថានភាពនយោបាយ សង្គមក្នុងតំបន់បានរក្សារឹងមាំ កិច្ចការពារប្រទេស សន្តិសុខ សណ្ដាប់ធ្នាប់សង្គមត្រូវបានធានាសេដ្ឋកិច្ច សង្គមកិច្ចបន្តទទួលបានលទ្ធផលសំខាន់ជាច្រើន។ លោកស្រី ក៏បានស្នើអោយអង្គសន្និសីទប្រមូលផ្តុំពិភាក្សា ពិនិត្យមើលទៅលើបញ្ហាសំខាន់ៗ ដែលបានដាក់ចេញ ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍របស់ទីក្រុង។ ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនក៏បានជូនដំណឹង អត្ថាធិប្បាយ បំភ្លឺបញ្ហានានាដែលបានអ្នកបោះឆ្នោត អង្គសន្និសីទបានដាក់ចេញ ដែលទាក់ទិនដល់ខ្មឹមសារនៃកិច្ចប្រជុំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ