បុគ្គលិកសន្តិសុខជាជនអេហ្ស៊ីបចំនួន ៧ នាក់ ត្រូវបានដោះលែង

(VOVworld) – នាថ្ងៃទី ២២ ឧសភា អ្នកនាំពាក្យនៃកងទ័ពអេហ្ស៊ីប លោក Ahmed Aly
បានឲ្យដឹងថា៖ បុគ្គលិកសន្តិសុខចំនួន ៧ នាក់ ជាជនអេហ្ស៊ីប ដែលត្រូវបានចាប់
ចំណាប់ខ្មាំងនៅឧបទ្វីប Sinai នាសប្តាហ៍កន្លងមក ត្រូវបានដោះលែងនិងកំពុង
វិលត្រឡប់មកទីក្រុង កែរ វិញ។ តាមទីភ្នាក់ងារសារព័ត៌មានអេហ្ស៊ីប MENA បាន
ឲ្យ ដឹងថា៖ បណ្ដាបុគ្គលិកសន្តិសុខនេះត្រូវបានដោះលែងក្នុងតំបន់ភាគខាងត្បូង
ខេត្ត Rapha ជិតនឹងព្រំដែនជាមួយអ៊ីស្រាអែល បន្ទាប់ពីការខំប្រឹងប្រែងចូលទៅរំ
ដោះជន ចំណាប់ខ្មាំងរបស់កងទ័ពអេហ្ស៊ីប។ បន្ទាប់ពីការដោះលែងចំណាប់ខ្មាំង
ទាំងនេះ មជ្ឈដ្ឋានអេហ្ស៊ីបបានបើកចក្រ ទ្វាព្រំដែន Rapha រវាងប្រទេសនេះនិង
តំបន់ត្រើយ Gaza៕

ប្រតិកម្មទៅវិញ

ផ្សេងៗ