ប៉ាគីស្ថា៖ គណបក្ស PML-N កាន់អំណាចដណ្ដើមបានអសនៈនាំមុខគេក្នុងការបោះឆ្នោតព្រឹទ្ធសភា

(VOVWORLD) -យោងតាមលទ្ធផលក្រៅផ្លូវការថា៖ សម្ព័ន្ធគណបក្សឥស្លាមប៉ាគីស្ថាន (PML-N) កាន់អំណាចដណ្ដើមបានអាសនៈលើលលប់បើប្រៀបនឹងគណបក្ស ប្រជែងផ្សេងៗក្នុងការបោះឆ្នោតព្រឹទ្ធសភារបស់ប្រទេសខ្លួននាថ្ងៃទី ៣ មិនា។លទ្ធផលនេះត្រូវបានចាត់ទុកជាមូលដ្ឋានសម្រាប់គណបក្ស PML-N ពង្រឹងកម្លាំងចលករមុនពេលរៀបចំការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តិទៅនារដូវក្តៅនេះ។ 
ប៉ាគីស្ថា៖ គណបក្ស PML-N កាន់អំណាចដណ្ដើមបានអសនៈនាំមុខគេក្នុងការបោះឆ្នោតព្រឹទ្ធសភា - ảnh 1 គណបក្ស PML-N កាន់អំណាចដណ្ដើមបានអសនៈនាំមុខគេក្នុងការបោះឆ្នោតព្រឹទ្ធសភា

មជ្ឈដ្ឋានមន្ត្រីគណបក្ស PML-N របស់អតីតនាយករដ្ឋមន្រ្តី លោក Nawaz Sharif បានឲ្យដឹងថា៖ គណបក្សខ្លួនដណ្ដើមបានអាសនៈចំនួន ១៥  ក្នុងចំណោមអាសនៈទាំង ៥២ ក្នុងការបោះឆ្នោតលើកនេះ ដោយបង្កើនអាសនៈសរុបរបស់គណបក្សខ្លួនក្នុងព្រឹទ្ធសភាឡើងដល់ចំនួន ៣៣ ហើយក្លាយទៅជាគណបក្សនាំមុខគេក្នុងព្រឹទ្ធសភា។ បន្ទាប់មកគឺគណបក្ស ប្រធាជន ប៉ាគីស្ថាន ដោយមានអាសនៈសរុបចំនួន ២០ ។ គណបក្ស Tehreek-e-Insaf ប៉ាគីស្ថានមានអាសនៈសរុបចំនួន ១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ