បង្កើតស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការទទួលបន្ទុកការងារជំនះពុះពារលើផល វិបាកដោយគ្រាប់បែកមីន

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានគណៈកម្មា ធិការជាតិទទួលបន្ទុកការងារជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយសង្គ្រាមនៅវៀតណាម ទើបនឹងបានចុះហត្ថលេខាលើសេចក្ដី សំរេចបង្កើតស្ថាប័នអចិន្ត្រៃយ៍គណៈកម្មាធិការ។

  ស្ថាប័ននេះមានភារកិច្ចរៀបចំការស្រាវជ្រាវ លើកសំណើរជាមួយប្រធាន គណៈកម្មាធិការ អំពីទិសដៅ ភារកិច្ច ដំណោះស្រាយចំពោះបញ្ហាសំខាន់ៗ និង ដំណោះស្រាយក្នុងការទាក់ទាញ ចលនាប្រភពធនធាននៅក្នុងនិងក្រៅប្រទេស ដើម្បីជំនះពុះពារឲ្យបានឆាប់រហ័សលើផលវិបាកដោយគ្រាប់បែកមីននិងជាតិគីមីពុលក្រោយពីសង្គ្រាមនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ